សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមមានការចែករំលែក បញ្ចេញមតិលើកឡើងយ៉ាងច្រើនទៅលើរូបភាពមួយដែលមានរូប កក្កដា សោភណ្ឌ ជាមួយនឹងឡូហ្គោ សៀវភៅសរសេរល្បីឈ្មោះស្រ៊ុន ងួន យ៉ាងណានៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២នេះ តាមរយៈផេ ក ផ្លូវការរបស់សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុន ងួន បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលរៀបរាប់ថា៖
«សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុនងួន សូមជូនដំណឹងទៅកាន់សាធារណជនថា នៅក្នុងពេលបច្ចុប្បន្ននេះ សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុន ងួន មិនមានការផ្សព្វផ្សាយ ផលិតផល (សៀវភៅសរសេរដែលមាននិម្មិតសញ្ញា ស្រ៊ុនងួន នៅលើក្រប ) ជាមួយអ្នកតំណាង ម៉ាកសញ្ញាណាម្នាក់ទេ។
រាល់ព័ត៌មានផ្សព្វផ្សាយផលិតផលទាំងអស់របស់ /សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុន ងួន ត្រូវបានចែកចាយជាផ្លូវការនៅលើទំព័រ ផ្លូវការរបស់ សិប្បកម្មផលិតសៀវភៅសរសេរ ស៊្រុន ងួន តែមួយគត់»
ក្រោយពីសេចក្ដីប្រកាសព័ត៌មាន សិប្បកម្មផលិតសៀវភៅសរសេរ ស្រ៊ុនងួន ក៏បានចេញលិខិតបដិសេធមួយទៀតដែលបានឲ្យដឹងថា៖
សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន យើងខ្ញុំមានកិត្តិយស សូមជម្រាបជូនដល់សាធារណៈជន ជាពិសេសសិស្សានុសិស្សមេត្តាជ្រាបថា ថ្មីៗនេះដោយសង្កេតឃើញថានៅលើបណ្តាញសង្គម ហ្វេបុកមានការចែករំលែកបន្តនូវរូបភាពកា.ត់ត បែបគម្របសៀវភៅ ដែលមាននិម្មិតសញ្ញា សៀវភៅ ស៊ុ្រន ងួន ដែលធ្វើឲ្យសាធារណៈជនមានកា.រភា.ន់ច្រ.ឡំជាខ្លាំង។
សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន យើងខ្ញុំ សូមបដិសេធរាល់រូបភាពទាំងឡាយណាដែលចែកចាយបន្តក្នុងបណ្តាញសង្គមដែលធ្វើអោយប៉ះ.ពា.ល់ដល់ សីលធម៌ និង វប្បធម៌ ដែលមិនមែនផ្សាយចេញពីផេ.កផ្លូវការរបស់សិប្បកម្មផលិតសៀវភៅ ស៊ុន ងួន។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានគណនីហ្វេបុកមួយ ឈ្មោះថា “Kakada Sophorn ” បានប្រើរូបភាពគម្របសៀវភៅ ដែលប្រើឈ្មោះ និងនិម្មិតសញ្ញា របស់សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន យើងខ្ញុំ ដែលបានប ង្ហោះរូបភាពមិនសមរម្យ ចំនួន៨សន្លឹក និងបានសរសេរលើហ្វេសបុកមានខ្លឹមសារថា “ មានសៀវភៅត្រៀម ចូលរៀនវិញឬនៅ boy bou ចាំជេចែក? ”។
សិប្បកម្មផលិតសៀវភៅ យើងខ្ញំ សូមបញ្ជាក់ថា រាល់រូបភាពនានា បានជ្រើសរើសយកមកដាក់លើគម្របសៀវភៅ គឺតែងតែមានរូបភាពសមស្រប ផ្សាភ្ជាប់នូវចំណេះដឹងទូទៅ និង បង្កប់នូវអត្តសញ្ញាណជាតិខ្មែរ។
យើងខ្ញុំសូមជូនដំណឹងដល់សាធារណៈជនថា រាល់សកម្មភាពដែលប្រើប្រាស់និម្មិតសញ្ញារបស់ សិប្បកម្ម ស៊ុ្រន ងួន មិនសមរម្យនិងគ្មានការអនុញ្ញាត ត្រូវទទួលខុសត្រូវចំពោះមុ.ខច្បា..ប់។