សង្គម
លោកស្រី ទ្រី ដាណា កំពុងជោគជ័យក្នុងមុខជំនួញជាច្រើនវិស័យ ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈការធ្វើសប្បុរសធម៌ របស់លោកស្រីកន្លងមក អ្វីដែលមហាជនបានចាប់អារម្មណ៍ទៀតនោះគឺភាពសាមញ្ញរបស់លោកស្រីតែម្ដង។
ជាក់ស្ដែងនៅយប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ លោកស្រីបានអញ្ជើញទៅចូលរួមពិធីមង្គលការមួយនៅខេត្តកំពង់ស្ពឺ យ៉ាងសាមញ្ញ និងពោរពេញទៅដោយក្ដីរំភើបរីករាយ ព្រមទាំងបានកាន់លុយទាំងដៃៗទៅចងដៃកំលោះ កូនក្រមុំ ហើយអ្វីដែលចាប់អារម្មណ៍ទៀតនោះគឺការបញ្ចេញមតិរបស់អ្នកគាំទ្រតែម្ដង ដោយលើកឡើងថា៖
លើកទីមួយហើយដែលឃើញបងស្រីទី្រ ដាណាមកញ៉ាំការរបៀបសាមញ្ញបែបជនបទស្រុកស្រែការមួយគូនេះប្រហែលជាអ្នកមានបុ.ណ្យហើយបានគាត់មកផ្ទាល់អ៊ីចឹង
មើលចំណងដៃផង ញា.ក់សា.ច់... កូនក្រមុំគ្រប់ទឹកពេលនេះ... ចងដៃមួយដុំធំហ្មងចែ...កូនក្រមុំកូនកំលោះគូនេះការហើយរាសីឡើងហើយមើលទៅ ...មិនដឹងថាកូនក្រមុំកូនកំលោះសប្បាយយ៉ាងណាទេពេលដែលឃើញបងដាណាមកចូលរួមកម្មវិធីចឹង។