សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីបានឃើញសារព័ត៌មាន ចុះផ្សាយថានៅចិញ្ចេីមផ្លូវជាប់របងម.ន្ទីរពេ.ទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូរ
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួ.តពិ.និត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបងម.ន្ទីរពេ.ទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជាលទ្ធផលក្នុងប្រតិ.បត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃា.ត់ម៉ូតូ ដែលចតល្មើ.សប.ង្កឲ្យការក.កស្ទ-ះចរា.ចរណ៍ និងបាត់បង់ស.ណ្តាប់ធ្នា.ប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វេីការអប់រំ និងផា.កពិ.ន័.យទៅតាមច្បា.ប់ចរា.ចរ.ណ៍ផ្លូវគោក និង អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន៨ទីតាំង ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និង ក.កស្ទ-ះចរា.ចរណ៍៕