សង្គម
ដំណើរកម្សាន្តទៅលេងសមុទ្រជាដំណើរកម្សាន្តដ៏រីករាយមួយក្នុងឱកាសស្រូបយកខ្យល់បរិសុទ្ធ ឬងូតទឹកសមុទ្រ ដែលភាគច្រើនគឺមានការជ្រើសរើសឈុតប៊ីគីនី ឬសម្លៀកបំពាក់បែបងាយស្រួលក្នុងការធ្វើដំណើរ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកអ្នកប្រហែលជាបានជ្រាបហើយគឺភាពប្លែកគេរបស់ ពិធីការិនីរូបស្រស់ ជីមមី។
ដោយជីមមីបានបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីនៅលើឆ្នេរខ្សាច់ នាក្រុងព្រះសីហនុ ដោយសុភាពរាបដែលធ្វើឲ្យមានភាពប្លែកពីគេ តែទទួលបានការកោតសរសើរផងដែរពីអ្នកគាំទ្រ។
យ៉ាងណាក៏នៅមានចម្ងល់ដោយចម្លែកក្នុងចិត្ត ថាហេតុអ្វីបានជាពិធីការិនីរូបនេះ បែរជាទៅស្លៀកបែបនេះ ខណៈកន្លងមកមិនធ្លាប់ឃើញមាននរណាស្លៀកឈុតបែបនេះទៅលេងឆ្នេរសមុទ្រឡើយ។
ក្រោយពីមានការចាប់អារម្មណ៍ទៅលើឈុតរបស់ជីមមី រួចមក ការពិតគឺមានមូលហេតុនៃស្លៀកនេះ គឺព្រោះតែរូបនាងស្លៀកត្រៀមដើម្បីចូលរួមជាពិធីការិនីក្នុងកម្មវិធី «វេទិកាទេសចរណ៍អាស៊ាន 2022» លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។
តាមរយៈផេ ក ផ្លូវការរបស់ជីមមី ក៏បានឲ្យដឹងផងដែរថា៖ «យប់ទី3 បិទបញ្ចប់យ៉ាងជោគជ័យនៃកម្មវិធីទេសចរណ៌អាស៊ាន 2022 | ASEAN Tourism Forum 2022 | ATF 2022 Cambodia ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង មានការចូលរួមពីគណៈប្រតិភូអាស៊ាន អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិទាំង 10 ប្រទេសចូលរួមនាខេត្តព្រះសីហនុ តំបន់ឆ្នេរស្អាតដាច់គេលើលោក។
យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលតួនាទីជាពិធីករ និង ពិធីការិនីក្នុងកម្មវិធីជាតិដ៏អស្ចារ្យនេះ ។ កម្មវិធីជាតិនៅលើឆ្នេរសមុទ្រស្លៀកសំលៀកបំពាក់ដូចនាងខ្ញុំសមរម្យទេបងប្អូន ?