សង្គម
ការវិនិយោគលើការអប់រំ គឺជាការវិនិយោគដើម្បីជោគជ័យក្នុងពេលអនាគត ព្រោះជាផ្លូវត្រូវមួយឈានទៅសម្រេចបាននូវការអភិវឌ្ឍសមត្ថភាពដើម្បីប្រើប្រាស់ទៅតាមតម្រូវការ ទាំងនេះហើយជាអ្វីដែលឪពុក ម្ដាយគ្រប់រូបប្រាថ្នាចង់បាន ដើម្បីឲ្យកូនបានសិក្សាសុខចិត្តលះបង់ និងលំបាកគ្រប់បែបយ៉ាងដើម្បីកូនៗ។
ជាក់ស្ដែងដូចអ្នកមីងម្នាក់នេះអ៊ីចឹង ប្រកបរបរទិញអេតចាយ តែតស៊ូរហូតឲ្យកូនខ្លួនបានសិក្សាសាលាឯកជន ដែលត្រូវចំណាយក្នុងការសិក្សាយ៉ាងច្រើន បើតាមអ្នកលេងបណ្ដាញសង្គមបានឲ្យដឹងថា៖
«ម្តាយជាអ្នករើសអេតចាយ តែម្តាយខំដើម្បីកូន មានអនាគតល្អ ក្មួយស្រី ស៊្រាន់ ស្រីនិច រៀននៅថ្នាក់ទី8ខ សាខាច្បាអំពៅ Beltei 5» នេះហើយដែលជាទឹកចិត្តម្ដាយ ដូច្នេះប្អូនស្រីត្រូវយកឱកាសនេះខិតខំរៀន រហូតសម្រេចបានជោគជ័យណា។
ជាមួយគ្នានេះដែរក៏មានអ្នកបញ្ចេញមតិលើកឡើងថា៖ ខ្ញុំមានមោទនភាពចំពោះមីងខ្លាំងណាស់ បើកាលខ្ញុំនៅរៀន… ម៉ាក់ខ្ញុំគាត់យកចិត្តទុកដាក់លើខ្ញុំតែបន្តិច ម្លេះសមជីវិតខ្ញុំមិនវេ.ទ.នាចឹងទេ…
ម៉ែតែងប្រាប់ថាម៉ែល្ង.ង់ហេីយម៉ែក្រ ហេីយម៉ែមិនចង់ឲ្យកូនដេីរផ្លូវដូចម៉ែទេ ខំរៀនណាកូនទាន់មានឱកាសកុំឲ្យហួសពេលដូចម៉ែទេីបស្ដាយក្រោយ ។ មនុស្សភាគច្រើននិយាយប្រាប់ខ្ញុំថា មានប៉ិនណាបណ្ណឹងទៅកុំហួសប្រមាណ តែកូនចេះ ទោះសាលាណាក៏ចេះដែរ តែអ្នកជាម្ដាយតែងតែចង់អោយកូនល្អកូនរៀនសាលាល្អដូចកូនគេ រូបភាពមួយនេះធ្វើអោយខ្ញុំគិតឡើងវិញម្ដងទៀត ខ្ញុំត្រូវខំដើម្បីកូន។