សង្គម
តាមរយៈផេ ក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់ឲ្យដឹងថា ថ្ងៃនេះខ្ញុំសូមទាញអារម្មណ៍របស់ប្រិយមិត្តយេីង ឲ្យក្រឡេកមកមេីលជីវិតអ្នកចំការវិញម្តង ខ្ញុំលេីកយកតែជ្រុងមួយតូចនៃជីវិតអ្នកចំការ ដេីម្បីអោយប្រីយមិត្តយេីងទាំងអស់គ្នាបានយល់ដឹងខ្លះៗ ចំការដូងប្រេង និងចំការកៅស៊ូ
ទំរាំតែដាំបានពីឆ្នាំ១៩៩៦-២០២២=២៦ឆ្នាំ ត្រូវចំណាយអស់កម្លាំងកាយចិត្តរួមជាមួយនិងថវិការយ៉ាងច្រេីនសន្ធឹកសន្ធាប់ផងដែ ទំរាំតែដាំបានអោយបងប្អូនទាំងអស់គ្នាបានចូលជ្រកម្លប់ សម្រាកកម្សាន្តហូបអាហារមានអ្នកខ្លះបានប្រមូលសំរាមវេចខ្ចប់ទុកដាក់ស្រួលបួល ខ្លះទៀតមុខដ៏ដែលៗបោះសំរាមចោលពាស់វាលពាស់កាល
លោកបានឲ្យដឹងបន្ថែមថា ៖ប្រហែលជាគាត់គិតស្មានថាមានជំនួយពីខាងណាបានផ្តល់ថវិការ មកបេីកអោយកម្មករទាំងជាង២០នាក់ដែលដេីររេីសសំរាមរាល់ថ្ងៃនេះហេីយមេីលទៅ សូមបញ្ជាក់ថា២៦ឆ្នាំបានកន្លងផុតទៅហេីយមិនដែលមានជំនួយទេ ចាប់តាំងពីដេីមរដូវប្រាំងមកមានអ្នកលួ.ចដុ.តចំការជាបន្តបន្ទាប់
នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះចំការដូងប្រេង និងចំការកៅស៊ូ ត្រូវបានភ្លេី.ងឆា.បឆេ-ះជាបន្តបន្ទាប់គួរអោយសោកស្តាយជាពន់ពេកក្រៃ ខ្ញុំគ្រាន់តែនិយាយអោយដឹងដោយមិនមានសំណូមពរទេ ព្រោះអីមនុស្សដែលប្រព្រឹត្តិសុទ្ធតែចេះបេីកឡានមិនមែនកូនក្មេងនោះទេ ។