សង្គម
អាម៉ាប៉ាប៉ាញ៉ូស
បុរសម្នាក់ដែលមានឈ្មោះ សាំង សីហា មានស្រុកកំណើតនៅឯខេត្តកំពង់ចាម និងកំពុងធ្វើការនៅទីក្រុងភ្នំពេញ បានអះអាងថាខ្លួនចាំជាតិ ដែលជាប្អូនបង្កើតព្រះបាទជ័យវរ័្មនទី៧ មកចាប់ជាតិបច្ចុប្បន្ន។
ការអះអាងបែបនេះគឺនៅក្នុងកម្មវិធីមួយលើបណ្ដាញសង្គម ដោយលោក សាំង សីហា បានចែករំលែកថារឿងរ៉ាវរបស់ខ្លួនថា នៅពេលដែលលោកបានទៅដល់ទឹកដីខេត្ត សៀមរាប ភ្លាមគឺលោកមានអារម្មណ៍រំភើប ហើយពេលនោះមិនដឹងថាទឹ.កភ្នែ.កហូ.រមកពីណាទេ។
លោកបន្តទៀតថា នៅពេលដែលលោកបានទៅដល់ប្រាសាទអង្គធំ គ្រាន់តែទៅដល់ទីនោះភ្លាម ហូបបាយហើយ ចងអង្រឹងសំរាកក្រោមដើមឈើ ស្រាប់តែលោកបានឃើញមនុស្សបួននាក់ ទាំងមិនទាន់បិទភ្នែក លោកក៏បានដើរទៅមើល ក៏បានឃើញទិដ្ឋភាពដូចស្រមោលឃើញខ្លួនហាក់ដូចកំពុងច្បាំ.ង។ សូមទស្សនាវីដេអូខាងក្រោមដើម្បីជ្រាបកាន់តែច្បាស់៖
យ៉ាងណាបើតាមផេ ក បុរាណាចារ្យ ដែលតែងតែចែករំលែកទាក់ទងនឹងវប្បធម៌ ក្រោយឃើញរឿងនេះ ក៏បានលើកឡើងថា ៖ឆាប់ភ្ញាក់ពីដេកឡើងវិញទៅ ពៅនៅតែជារាស្ត្រធម្មតាទេ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?