សង្គម
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានសម្តែងក្តីរីករាយ និងសាទរយ៉ាងខ្លាំង ក្រោយកូនប្រុសរបស់ខ្លួនបានប្រឡងជាប់បាក់ឌុបនិទ្ទេស A សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១។
សូមជម្រាបជូនថា ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថានៅឆ្នាំនេះ មានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ៧២ ០១៦ នាក់ស្មើ៦៥.៦៥ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤ ១៨៧នាក់។
បេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន១ ៧៥៣នាក់ និទ្ទេស B មានចំនួន ១ ៥៥២នាក់ និទ្ទេស C ចំនួន ១១ ៦៣៤នាក់ និទ្ទេសD ចំនួន ២៣ ៤៩៩នាក់ និងនិទ្ទេស E ចំនួន ២៩ ៩១៥នាក់
លំដាប់បេក្ខជនទូទាំងប្រទេសដែលមាននិទ្ទេស A ច្រើនជាងគេគឺរាជធានីភ្នំពេញចំនួន ៥៦៥ នាក់ និងខេត្តសៀមរាបចំនួន ១៥៣ នាក់ ខេត្តកណ្ដាល ចំនួន១២៧នាក់ ខេត្តបាត់ដំបងចំនួន១២៣នាក់ ខេត្តកំពង់ចាម១១៨នាក់ និងខេត្តផ្សេងទៀតក្រោម១០០នាក់៕