សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ប្អូនប្រុស វើក ចន្ធី ជាសិស្សថ្នាក់ទី១២ ជំនាន់ទី២ មានស្រុកកំណើតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចេញពីគ្រួសារមានជីវភាពខ្សត់ខ្សោយ ប្អូនប្រុសមានបងប្អូនចំនួន ០២នាក់ ស្រី ០១នាក់
ឪពុកឈ្មោះ ម៉ន បោ មុខរបរ កសិករ ( ពិ។ការដៃ ) ម្តាយឈ្មោះ មិត្ត រ៉ែន មុខរបរ កសិករ ទោះបីមិនមែនជាកូនអ្នកមានជីវភាពធូធារ ដែលមានអ្វីៗគ្រប់យ៉ាងដូចគេ ប៉ុន្តែរូបប្អូនបានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ រហូត ពេលនេះរូបប្អូនបានសម្រេចជោគជ័យដ៏ធំមួយ គឺទទួលបាន និទ្ទេស A (ថ្នាក់វិទ្យាសាស្រ្តសង្គម ) ប្រចាំស្រុករបស់ខ្លួនជាជំនាន់ទី១ តែម្តង ។
បំណងប្រាថ្នារបស់ប្អូន គឺចង់ក្លាយជាគ្រូបង្រៀន ហើយបំណងប្រាថ្នាមួយទៀត គឺប្អូនចង់បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ន ភ្នំពេញ ឯកទេស អក្សរសាស្ត្រខ្មែរ ។
នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបានឃើញពីការតស៊ូខិតខំរៀនសូត្រ រហូតទទួលបាននិទ្ទេសល្អបែបនេះ ទោះបីជាគ្រួសារក្រីក្រក្ដី លោកស្រីទ្រី ដាណាបានប្រកាសជួយជាថវិការ១ ០០០ដុល្លារដើម្បីឲ្យប្អូនមានលទ្ធភាពមកបន្តការសិក្សាទៀត។
បើតាមការប្រកាសរបស់លោកស្រី ទ្រី ដាណា បានលើកឡើងថា៖ សរសើរប្អូន មានការតស៊ូខ្លាំង ប្រឡងបាក់ឌុបជាប់និទ្ទេស A ទៀត! គ្រួសារកសិករ ឪពុកពិ.ការដៃ គ្មានរបស់ទំនើបប្រើ តែនៅរៀនពូកែ ខ្ញុំនឹងផ្ញើថវិកាជូន 1000$ ដើម្បីជាដើមទុនបន្តការសិក្សា ព្រោះប្អូនបានជាប់អាហារូបករណ៍នៅភ្នំពេញ។
គាត់នៅស្រុកចុងកាល ខេត្តឧត្ដរមានជ័យ។ សរសើរ និងចូលចិត្តអ្នកតស៊ូបែបនេះ ខំប្រឹងបន្តទៀត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ