សង្គម
មានការភ្ញាក់ផ្អើលកាលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ ម្សិលមិញ បើតាមលោកខាន់ ចាន់សុផល បានឲ្យដឹងថា ខណៈដែលរៀបចំពិធីសែនព្រេន ជួសជុលជណ្តើរខាងលិច គឺបានថតជាប់កម្មករ ដើរអត់ក្បាល ក្រោយឃើញរូបនេះលោកក៏បានស្នើសុំ លោកអគ្គនាយករង អប្សរាជួយរៀបចំពិធីរំដោ-ះគ្រោ-ះឲ្យកម្មកររូបនេះផង។
ក្រោយប ង្ហោះរូបនេះឡើងមានការបញ្ចេញមតិលើកឡើងផ្សេងៗពីគ្នា ដោយអ្នកខ្លះមិនជឿ ខ្លះថាកាត់ត ឯខ្លះទៀតលើកឡើងថាថតបែប PANO ចឹងបែបហ្នឹងហើយ រូបភាពខូចទ្រង់ទ្រាយ។ យ៉ាងណាលោក ខាន់ ចាន់សុផល បានលើកឡើងតាមរយៈការបញ្ចេញមតិថា៖
«អង្គរមានបារមី គ្មានអ្វីដែលត្រូវយករឿងអត់ប្រយោជន៍ទៅកាត់នោះទេ! ម្យ៉ាងទៀត កម្មករនោះក៏បានស្រោចទឹកកាត់គ្រោះផងដែរ ។ ប្អូនដឹងថា មនុស្សឥឡូវអាយុខ្លីណាស់ ព្រោះតែមិនហ៊ានទទួលការពិត ហើយខាងអប្សរា គាត់អត់ថត ប៉ាណូ ទេ! ថតសន្លឹកធម្មតា»
បច្ចុប្បន្នសង្គមមនុស្សមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ទាំងការគិត ការពិចារណា ការវិភាគ និងវាយតម្លៃតាមបែបទស្សនវិជ្ជា ទោះជាយ៉ាងណានេះគឺរឿងផ្លូវងងឹត មិនជឿកុំប្រ.មា.ថហើយនៅថ្ងៃទី ១៩ ខែមករា នេះ លោក ឡាយ ឆន ដែលជាកម្មករខាងលើនេះបានរៀបចំ សែនរំដោ-ះកា.ត់គ្រោ-ះ រួចហើយ !
លោក ខាន់ ចាន់សុផលលើកឡើងបន្តថា៖ ខ្ញុំក៏សូមចូលជាបច្ច័យបុ.ណ្យ ៥មុឺនរៀល ផងដែរ ដល់គាត់ជាកម្មករ ធ្វើការនៅអប្សរា និងសូមអរគុណបង Kim Sothin ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់។