សង្គម
ភ្នំពេញ៖នារីវ័យក្មេងស្រស់ស្អាតម្នាក់បានមកព្យាយាមមកលោ-តទឹ-កចំនួន២ដងហើយ តែមិនបានសម្រេចទាំង២ដង ព្រោះតែមានអ្នកសារព័ត៌មាន និងសមត្ថកិច្ចមកជួយទាន់ពេលវេលា សង្ឃឹមប្អូនស្រីនឹងគិតយល់ លែងឲ្យមានជាលើកទី៣ទៀតចុះ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ នៅវេលាម៉ោង០២ និង១០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមអ្នកសារព័ត៌មានបានឲ្យដឹងថា ចុងឆ្នាំចាស់នារីខាងលើហ្នឹងបានមកម្តង តែមិនបានសម្រេច ស្រាប់តែនៅដេីមឆ្នាំថ្មីនេះបានមកម្តងទៀត តែនៅតែមិនបានសម្រេច ។
យ៉ាងណាបើតាមការរៀបរាប់នារីខាងលើនេះបានឲ្យដឹងថា មានរឿងរ៉ាវក្នុងចិត្ត ល្វីងជូរចត់ ជាច្រើន ទើបបានជាគិតមិនយល់មកសម្រេចចិត្តបែបហ្នឹង តែបានមកប៉ះក្រុមអ្នកសារព័ត៌មានជាច្រើនបានលួងលោម រហូតទាល់តែបាត់ s.a.d លែងចង់លោ..ត ហើយអ្វីដែលសំខាន់នោះ គឺកញ្ញាបានថ្ពក់ដៃសន្យា ថាមិនមកម្តងទៀតនោះទេ។ទស្សនាវីដេអូខាងក្រោមនេះ៖