header ads

Sponsor

ជាការចាប់ផ្តើម ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ដើមឆ្នាំ2022 នេះ។ អ្វីៗកាន់តែទំនើបទៅទំនើបទៅហើយ! មិនទុកឲ្យពេលវេលារំកិលទៅមុខខកខាននៅឱកាសដែលជាការចាប់ផ្តើមសម្រាប់ដើមឆ្នាំ2022 នោះទេ។ មិនសម្ងំនៅស្ងៀមដើមខែមករា ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានធ្វើការ បញ្ចេញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែល​ដែលជាស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V23 5G។

សម្រាប់វត្តមាននៃស្មាតហ្វូន V23 5G នេះ ក្រោយពីក្រុមហ៊ុន vivo បានធ្វើការបង្ហោះរូបភាពមួយចំនួននៅលើបណ្តាញសង្គមគឺថាត្រូវបានទទួលនូវការចាប់អារម្មណ៍ខ្លាំងពីមហាជន ដែលនិយមប្រើប្រាស់ស្មាតហ្វូនទំនើបៗ។

អ្វីដែលជាចំនុចទាក់ទាញបំផុតសម្រាប់ការបង្ហាញខ្លួនរបស់ស្មាតហ្វូន V23 5G នេះគឺថាមានការផ្តោតសំខាន់ទៅលើរូបរាង ដែលមានផ្ទៃខាងក្រោយមានសភាពគ្រើម ប៉ះនិងពន្លឺ UV ឬពន្លឺព្រះអាទិត្យ តួខ្លួនមានសភាពភ្លឺផ្លេកៗ នឹងមានការប្រែពណ៌គួឲ្យចាប់អារម្មណ៍ខុសប្លែកពីស្មាតហ្វូនដ៏ទៃ។ ស្មាតហ្វូន V23 5G ក៏បានប្រើប្រាស់នូវកញ្ចក់ Fluorite AG ចុងក្រោយដែលផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់ ហើយមិនឆក់ស្នាមម្រាមដៃ។ រីឯគែមជុំវិញទូរស័ព្ទត្រូវបានរចនាកាន់តែស្តើង ដើម្បីមានភាពងាយស្រួលនៅពេលដែលអ្នកប្រើប្រាស់។

ស្មាតហ្វូន vivo V23 5G ត្រូវបានបំពាក់កាមេរ៉ាមុខភ្លោះ ដោយគ្រាប់ទីមួយមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP Ultra wide  ដែលអាចថតបានមុំ 105 ដឺក្រេ នឹងមាន Flash បង្កប់ពីរគ្រាប់ផងដែរ។ ចំពោះផ្នែកកាមេរ៉ាក្រោយមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 64MP និងគ្រាប់ទីពីរមានទំហំ 8MP Ultra wide 120 ដឺក្រេ ហើយនិងគ្រាប់ទីបីមានទំហំ 2MP Macro លែន។

ស្មាតហ្វូននេះប្រតិបត្តិការដោយ Android 12 និង​ FunTouch OS 12 ជំនាន់ថ្មី ដែលបាននាំមកនូវ Widget ប្រកបដោយភាពច្នៃប្រឌិត។ vivo V23  5G  មានអេក្រង់ទំហំ 6.44-inch គែមរាបស្មើ​ 2.5D  ប្រភេទកញ្ចក់ AMOLED display ដែលទ្រទ្រង់នូវការបង្ហាញរូបភាពបានក្នុងកម្រិតរូបភាព​ 2400×1080 FHD+ resolution ជាមួយល្បឿន 90Hz refresh rate និងមានការបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃលើផ្ទៃអេក្រង់។ ស្មាតហ្វូន V23 5G ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 920​​ មានរ៉េមទំហំធំ 12GB ហើយនិងមានមេម៉ូរីទំហំដល់ទៅ 256GB។ ស្មាតហ្វូននេះមានថ្មទំហំ 4,300mAh និងមានការគាំទ្រដោយកម្លាំងសាកថ្មល្បឿនលឿន 44W fast charging (11V/4A)។

ស្មាតហ្វូន vivo V23 5G មានពីរពណ៌សម្រាប់ជ្រើសរើស Sunshine Gold និង Stardust black ។

មួយវិញទៀតបងប្អូនក៏អាចធ្វើការ Pre-Order (កុម្មង់ទុកមុន) ស្មាតហ្វូន vivo V23 5G បានចាប់ពីថ្ងៃទី24 ខែមករា រហូតដល់ថ្ងៃ08 ខែកុម្ភៈ ឆ្នាំ2022 ជាមួយនឹងតម្លៃ $549 មានការបន្ថែមជូនកាដូពិសេស៖ ជញ្ជីងឆ្លាតវៃដ៏ស្រស់ស្អាត ចំនួនមួយទៀតផងដែរ។

សម្រាប់ការដាក់លក់របស់ស្មាតហ្វូន V23 5G នៅលើទីផ្សារគឺមានចំនួនកំណត់។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post