សង្គម
អាម៉ាប៉ាប៉ាញ៉ូស
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០២:១០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ.គ្គីភ័.យមួយកន្លែងបានកើតឡើងនៅបន្ទប់ឈើជាន់ខាងលើ ប្រក់សង្ក័សី ជិតផ្ទះលក់ចង្ក្រានហ្គាស គ្រប់ធុន ចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់មូលហេតុគឺ បណ្តាលមកពីឆ្ល.ងចរន្តអ.គ្គិស.នី ធ្វើឲ្យខូ.ចខា.តសម្ភារៈផ្ទះឈើផ្នែកខាងលើអស់ទាំងស្រុង ។ ហេតុការណ៍នេះបណ្ដាលឲ្យ មានអ្នករ.បួ.សចំនួន ០៤ នាក់ រ.បួ.ស.ធ្ង.ន់ចំនួន ០២ នាក់ រ.បួ.សស្រាលចំនួន ០២ នាក់ និងមិនបណ្ដាលឲ្យមានអ្នកបា.ត់ប.ង់ជីវិ.តឡើយ។
អគ្គិ.ភ័យខាងលើនេះត្រូវបានព.ន្លត់បានទាំងស្រុងនៅវេលាម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺថ្ងៃដដែល និងបានប្រេីប្រាស់រថយន្តរបស់ការិយាល័យអ.គ្គិភ័.យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ ៣០ រថយន្ត ស្មើនឹង ១២០ ម៉ែត្រគូប ។