សង្គម
កាលពីឆ្នាំមុន លោកគ្រូម្នាក់ដែលល្បីថាអាចហៅទឹកភ្លៀងបាន ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ គឺមានរហ័សនាមថាជាលោកគ្រូ មហាជ័យ និងក្រោយមកក្លាយជាឧកញ៉ា ចូលជាសមាជិកសភាពាណិជ្ជកម្មទៀត។
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧកញ៉ា ឆេង ប៉េងគុណ ហៅ លោកគ្រូមហាជ័យ ចេញមុខបកស្រាយ យើងមើលឃើញទេវតាបាននៅពេលណា? នាគរាជមានប៉ុន្មានពណ៌? ការបកស្រាយនេះតាមរយៈផេ ក សិល្បករកម្ពុជា និង សង្គម ដែលមានលោក អ៊ឹម ជីវ៉ា ជាអ្នកសម្របសម្រួល។
លោក ឆេង ប៉េងគុណ បកស្រាយថានាគមាន៧ពណ៌ និង៥០០ត្រកូល ហើយចំពោះរឿងទេវតា គឺជារឿងផ្លូវក្នុង ចិត្តវិញ្ញាណ នេះហើយបានជាយើងមើលមិនឃើញ តែអ្នកមាននិស្ស័យអាចមើលឃើញស្រស់ៗ ឬមើលឃើញតាមសុបិន។ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ៖