សង្គម
ពិធីមង្គលការមួយមានការដេគ័រផ្កាយ៉ាងប្រណិត ស្រស់ស្អាតប្រៀបបានដូចឋានសួគ៌ដែលត្រូវបានគេស្គាល់ថាជាមង្គលការរបស់ថៅកែស្រី ហាងដេគ័រផ្កាល្បីឈ្មោះបំផុតនៅកម្ពុជាគឺ ម្លិះ wedding ដែលបានរៀបចំនៅ OCIC កាលពីពេលថ្មីនេះ។
រោងជ័យមួយនេះអាចចាត់ទុកបានថាជារោងជ័យដែលធំជាងគេមិនដែលមានពីមុនមក ហើយអ្វីដែលរឹតតែពិសេសទៀតនោះគឺមានវត្តមានថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបអញ្ជើញចូលរួមក្នុងពីធីមង្គលការមួយនេះ។
បើតាម FAST films&photography បានផ្ដិតនូវរូបភាពស្រស់បំព្រង ជាមួយនឹងសារមួយដែលបានភ្ជាប់ជាមួយរូបភាពថា៖ មានន័យបំផុតក្នុងជីវិតគូស្វាមីភរិយា របស់កូនកំលោះ TON និងកូនក្រមុំ BOUTOMRATH ថ្ងៃសិរីសួស្ដីអាពាហ៍ពិពាហ៍ដែលប្រព្រឹត្តទៅប្រកបដោយភាពកក់ក្ដៅ និងសប្បាយរីករាយខ្លាំងបំផុត ក្រោមអធិបតីភាព សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម ផ្តល់ជាកិត្តិយសដ៏ឧត្តុងឧត្តម សូមជូនពរជ័យ សិរីសួស្ដីចូលមានដល់ភ្ញៀវកិត្តិយសទាំងអស់។
សូមអញ្ជើញទស្សនាកម្ររូបភាពច្បាស់ៗត្រជាក់ភ្នែកដែលថតដោយ FAST films&photography ខាងក្រោមនេះ៖