សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អធិការដ្ឋាននគរបាល ស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៩:០០នាទី មានករណីម្ចាស់អាខោនហ្វេបុកឈ្មោះ សេដ្ឋីស្រុកស្រែ បានធ្វើការខមិនលើអាខោនសារព័ត៌មានមួយមិនស្គាល់ឈ្មោះជាភាសាអង់គ្លេស ដែលបង្ហោះពីសកម្មភាព អាជ្ញាធរស្រុកថ្មគោល និងឃុំជ្រោយស្តៅ យកគ្រឿងចក្រកាយផ្តាច់ផ្លូវតំបន់បី ព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំជ្រោយស្តៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់អាខោនឈ្មោះសេដ្ឋី ស្រុកស្រែ បានធ្វើការខមិនសរសេរជាភាសាខ្មែរថា: (ទៅកាយផ្លូវចោលចឹងវាមិនប្រសើរទេ ចុះបើទុកឱ្យពលរដ្ឋធ្វើដំណើទៅរកត្រីសាច់អី មិនបានទេអីធ្វើចឹងច.ង្រៃទៅវិញទេ) ។

ក្រោយមក នៅថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤:១៥នាទី ដោយអនុវត្តតាមបទប.ញ្ជាដ៍ខ្ពស់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងការចង្អុលបង្ហាញពីលោក ជា សម្បត្តិ អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកថ្មគោល ព្រម
ទាំងប.ញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែនការងារនគរបាលយុ.ត្តិធម៌ បានកោ-ះហៅឈ្មោះ ខ្លឹង ឆក ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ម្ចាស់អាខោនហ្វេបុកឈ្មោះសេដ្ធី ស្រុកស្រែ មកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរបំ.ភ្លឺ លុះសួរចប់សព្វគ្រប់សាមីខ្លួន បានឆ្លើយសារភាពថា ពិតជាបានខមិនសរសេរខ្លឹមសារខាងលើប្រាកដមែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ជំនាញស្រុក បានធ្វើការអប់រំ និងកិច្ចសន្យាលើឈ្មោះ ខ្លឹង ឆក ម្ចាស់អាខោនឈ្មោះសេដ្ធី ស្រុកស្រែ រួចឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។ សូមចូលរួមការពារ និងថែរក្សាតំបន់ព្រៃលិចទឹក ដើម្បីជំរកមច្ឆជាតិ ។

ក្រោយព័ត៌មាននេះបានផ្សព្វផ្សាយ លោក ជំទាវ ហ៊ុន ស៊ីណា បានចែករំលែក រួចលើកឡើងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំរៀនច្បា.ប់ដែរ តែនៅតែមើលមិនដឹងថា គាត់ខុសកន្លែងណា?សូមអស់លោកមន្ត្រីៗអស់ហ្នឹងទៅ បើកមើលរដ្ឋធម្មនុញ្ញ ត្រង់ជំពូកណាពី សិ.ទ្ធនិងការតព្វកិច្ចរបស់ពលរដ្ឋផងទៅខ្ញុំសុំមិនយល់។បើប្រឹងជាមួយរាស្ត្ររឿងអញ្ចឹងត្រូវខំប្រឹងរឿងចាប់គ្រឿ.ងញៀ.នផងពេញប្រទេសហើយទានម្ចាស់។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor