សង្គម
នាយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានប៉ះជាមួយ ព្រុយណេ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022 បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីជាមានប ញ្ហាអាកាសធាតុបន្តិចមែន។
លទ្ធផលនៃការប្រកួតចប់ កម្ពុជាធ្វើបានល្អណាស់តាំងពីពេលចាប់ផ្ដើមរហូតដល់ចប់ការប្រកួត ដោយបានយកឈ្នះ ក្រុមប្រ៊ុយណេ ៦-0 ក្នុងនោះ កីឡាករសៀង ចន្ធា តែតបញ្ចូលទីនៅនាទីទី១៨ ឱ្យក្រុយុវជនកម្ពុជានាំមុខព្រុយណេ ១ទល់នឹង០។
កីឡាករ ញាន សុស៊ីដាន ស៊ុតបញ្ចូលទីគ្រាប់ទី២ឱ្យកម្ពុជានាំមុខព្រុយណេ ២ទល់នឹង០ នាទីទី២០ ហើយកីឡាករ សា ទី ស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនាំមុខព្រុយណេ ៣ទល់នឹង០នាទីទី៣២ នៅក្នុងតង់ទី១។
ចូលតង់ទី០២ កីឡាករ តាំង ប៊ុនឆាយ ស៊ុតបញ្ចូលទីគ្រាប់ទី៤ឱ្យកម្ពុជា នាំមុខព្រុយណេ ៤ទល់នឹង០នាទីទី៧២ ហើយកីឡាករ ស រតនា ស៊ុតបញ្ចូលទីគ្រាប់ទី៥ឱ្យកម្ពុជា នាំមុខព្រុយណេ ៥ទល់នឹង០នាទីទី៨៦ និង កីឡាករ ណារ៉ុង កក្តដា ស៊ុតបញ្ចូលទីគ្រាប់ទី៦ឱ្យកម្ពុជា នាំមុខព្រុយណេ ៦ទល់នឹង០នាទីទី៨៩។
ដោយឃើញពីការតស៊ូ របស់កីឡាករ និងអ្នកចាត់ការទូទៅគឺលោកហុងដាឈរប ញ្ជាទាំងកណ្ដាលភ្លៀង ធ្វើឲ្យនាយ ពាក់មី ដែលបានទៅទស្សនាផ្ទាល់នោះបានថតសកម្មភាព និងលើកឡើងថា៖ស៊ែមួយៗ តោះមកមេីលលោកគ្រូ ហុងដា គាត់ធ្វេី ។ សូមទស្សនាទិដ្ឋភាពខាងក្រោម៖