សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត កាលពីពេលថ្មីៗនេះបានបើកសិក្ខាសិលាស្តីពី "អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាបក្រោយវិ.បត្តិកូ.វីឌ-19" តាមរយៈវីដេអូសិក្ខាសិលានេះត្រូវបានអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ទៅលើការលើកឡើងរបស់លោក ទាក់ទងនឹងចំណុចខ្សោយរបស់ខេត្តសៀមរាបគឺកំណត់កម្ពស់នៃការសាងសង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរក៏មានការចាប់អារម្មណ៍សំណាក់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដោយបានចាត់ទុកថាការលើកឡើងនេះគឺជាការគិតតែពីប្រយោជន៍ខ្លួនឯង ដែលមិនមែនជាការគិតប្រយោជន៍ជាតិនោះទេ។ លោកបណ្ឌិតសុខ ទូច បានលើកឡើងបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«តើមានមនុស្សប្រភេទនេះប៉ុន្មាននាក់? គាត់មានបេះដូងជាអ្វី? តើគាត់ជាខ្មែរ ឬជាអ្នកណា? គាត់គិតរឿងផលប្រយោជន៍របស់គាត់ គាត់ពុំមានគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ។

អ្នកមើលទៅប្រទេសរុស្ស៊ី នៅសាំងពីជូប៊ូក (saint petersburg) គឺគេកំណត់ការសាងសង់ បើចង់សាងសង់ខ្ពស់ អាចទៅម៉ូស្គូបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកអាចមើលទីក្រុងវ៉ាស៊ីងតោន មិនអាចសង់កម្ពស់លើសពីសេតវិមាន (White House) បានទេ។ ប្រសិនបើចង់សង់ខ្ពស់ ត្រូវទៅទីក្រុងញូវយ៉ក។

តើនៅកម្ពុជាមានមនុស្សបែបនេះប៉ុន្មាននាក់? នៅខ្មែរមិនខ្វះទេកន្លែងសាងសង់ខ្ពស់ ដើរចេញពីខេត្តសៀមរាប គេអាចសាងសង់ប៉ុន្មានពាន់ជាន់នៅខេត្តណាក៏បានដែរ ដោយកម្ពុជាមាន២៤រាជធានី-ខេត្ត ប៉ុន្តែមិនមែននៅសៀមរាបទេ។

យ៉ាងណាបើតាមលោក លាង ដឺលុច ទាក់ទងនឹងរឿងខាងលើនេះដែរលោកបានលើកឡើងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នកអភិវឌ្ឍដ៏ក្លៀវក្លាជ្រុលហួសប្រមាណ!

-ក្នុងឆ្នាំ១៩៨៩​ គឺសម្ដេចព្រះនរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ ដែលមានព្រះរាជតម្រិះ​ ស្នេីសុំឱ្យយូណេស្កូដាក់តំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

-គឺរដ្ឋាភិបាលរបស់លោកដែលខិតខំរៀបចំបង្កេីតច្បា.ប់នានាតាមនី.តិ.វិ.ធីរបស់យូណេស្កូ​ ដេីម្បីអង្គការសហប្រជាជាតិមួយនេះយល់ព្រម​ទទួលការពារសំណង់ដូនតារបស់លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-តំបន់អង្គរមានផ្ទៃក្រឡា​ ៤០១គីឡូម៉ែត្រការេ​ មានតម្លៃលេចធ្លោជាសកល។ កុំយករមណីយដ្ឋានអង្គរទៅប្រៀបធៀបសំណង់អគាររបស់លោកថ្វី។

-លោកមិនត្រឹមប្រ.មា.ថយូណេស្កូ​ និងអ្នកអភិរក្សនោះទេ​ លោកកំពុងសំដៅរដ្ឋាភិបាលហេីយ។

- លោកចង់ឱ្យរដ្ឋាភិបាលប្រាប់ទៅយូណេស្កូ​ ឱ្យលុបតំបន់អង្គរចេញពីបញ្ជីបេតិកភណ្ឌ​ ហេីយដេីម្បីលោកអាចសង់អគារខ្ពស់​របស់លោក?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor