សង្គម
អាម៉ាប៉ាប៉ាញ៉ូស
បណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត កាលពីពេលថ្មីៗនេះបានបើកសិក្ខាសិលាស្តីពី "អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាបក្រោយវិ.បត្តិកូ.វីឌ-19" តាមរយៈវីដេអូសិក្ខាសិលានេះត្រូវបានអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ទៅលើការលើកឡើងរបស់លោក ទាក់ទងនឹងចំណុចខ្សោយរបស់ខេត្តសៀមរាបគឺកំណត់កម្ពស់នៃការសាងសង់។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញប្រតិកម្មជុំវិញការលើកឡើងរបស់លោក បណ្ឌិតគឹម ហ៊ាង ដោយ ឯកឧត្តមបានលើកឡើងថា៖
«សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួរឱ្យសិទ្ធិនោះ មានការប៉ះ.ពាល់ដល់កិត្តិយសបុគ្គល ឬប្រ.មា.ថដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អាជ្ញាធរអប្សរា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរមរតកដូនតាយើង ក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បា.ប់។
ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ ការគិតគូររបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។
ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង។»
យ៉ាងណាក្រោយការលើកឡើងខាងលើប៉ុន្មានម៉ោងក្រោយ លោកបណ្ឌិត គឹមហ៊ាង បានចេញលិខិតសុំទោ.សផងដែរ ក្រោយទទួលបានលិខិតសុំទោ.សនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តសារទី២ថា៖
«ខ្ញុំបានឃើញការសុំទោ.ស និងស្រាយបំភ្លឺជាសាធារណៈរបស់លោកបណ្ឌិត គឹម ហ៊ាង ទាក់ទងនឹងប្រសាសន៏របស់គាត់ស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយចប់វិ.ប.ត្តិកូ.វីដ១៩ កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ខ្ញុំយល់ថា នេះជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។
កន្លងមក ខ្ញុំ និងលោកបណ្ឌិត មិនមានរឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំសរសេរក្នុងទំព័រហ្វេសបុករបស់ខ្ញុំ គ្រាន់តែជាការតម្រង់ទិស ដែលខ្ញុំតែងតែធ្វើជារឿយៗចំពោះមតិមួយចំនួន ដែលមានផលជះអវិជ្ជមានដល់កិត្តិយស និងប្រយោជន៏ជាតិ។ ខ្ញុំសូមសរសើរចំពោះការសម្រេចចិត្តជាលក្ខណៈបុគ្គល ក្នុងការសរសេរលិខិតសុំទោ.សជាសាធារណៈនេះ។»