សង្គម
អាម៉ាប៉ាប៉ាញ៉ូស
លោក ខែម ប៊ុនថៃ ហៅ ខេមរៈ សេរីមន្ត តារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នេះបើយោងតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២។
តាមរយៈផេ កផ្លូវការរបស់របស់លោកខេមរៈ សិរីមន្ត បានសរសេររៀបរាប់ឲ្យដឹងថា ទូលព្រះបង្គំជាខ្ញុំ ខែមប៊ុនថៃ ហៅ(ខេមរៈសិរីមន្ត)មានសេចក្តីរំភើបឥតឧប្បមាដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលព្រះបង្គំ។