សង្គម
ឯកឧត្តម ឌួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ថ្ងៃទី ១៨ ខែកុម្ភៈ បានចុះមកដល់ខេត្តបាត់ដំបងពិនិត្យផ្ទះរបស់ លោកគ្រូ អៀម រដ្ឋា អាយុ៦២ឆ្នាំ ដែលបានលក់ឡៃឡុងទៅអោយម្ចាស់ថ្មីបាត់ទៅហើយ។
ឯកឧត្តមកំពុងធ្វើរឿងមួយគឺពេលនេះកំពុងរៃអង្គាសថវិកាប្រមាណជាង២ម៉ឺនដុល្លារដើម្បីជួយទិញផ្ទះនេះយកត្រឡប់មកជូនគាត់វិញ ព្រោះផ្ទះនេះជាជម្រកដ៏កក់ក្តៅបំផុតសម្រាប់ជីវិតមនុស្ស៧នាក់រួមទាំងចៅប្រុសម្នាក់ផង។
ខ្ញុំមានពេលត្រឹមម៉ោង៩:៣០នាទីថ្ងៃស្អែក(ថ្ងៃទី ១៩)ដើម្បីជួយគាត់។ មកទល់ពេលនេះ យើងនៅខ្វះតែ១ម៉ឺនទៀតគឺគ្រប់ហើយ! សូមអរគុណបងប្អូនដែលបានចូលរួមបរិច្ចាគកសាងអំពើល្អធ្វើបុណ្យជាមួយខ្ញុំ។ ខ្ញុំសូមបួងសួងជូនពរអោយពូមីងទទួលបានផ្ទះរស់នៅឡើងវិញ។
អំពើអា.ក្រក់ជាអ.ពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕ យេីងរួមគ្នាជួយគាត់ ABA 000676665
យ៉ាងណានៅថ្ងៃនេះលោកបានបន្ថែមឲ្យដឹងថា៖ខ្ញុំសូមជូននូវមហាកុសលផលបុ ណ្យនៃអំពេីល្អដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមជួយគ្រួសារគ្រូបង្រៀននៅខេត្តបាត់ដំបងថ្ងៃនេះ ។
ថ្ងៃទី ១៩ កុម្ភៈ ២០២២ នេះ ក្រុមគ្រួសារជាគ្រូបង្រៀន ពូ អៀប រដ្ឋា និងមីង ទៀង ប៊ុនណាក់ បានទទួលផ្ទះ និងដីរស់នៅជាកម្មសិទ្ធសារជាថ្មីឡើងវិញ ក្រោមអំពើល្អនៃការចូលរួមចែករំលែករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ តម្លៃដែលយេីងបានទិញពីម្ចាស់ថ្មីគឺ $27,000.00 ។
ក្រៅពីផ្ទះ យេីងបានទិញអង្ករសំភារះប្រេីប្រាស់មួយចំនួន និងម៉ូតូ Honda មួយគ្រឿងសម្រាប់គាត់ដឹកចៅទៅសាលារៀនចម្ងាយ៥គមពីផ្ទះ និងសម្រាប់រត់ឌុបគ្រាន់បានចំណូលបន្ថែមខ្លះ។ ពេលនេះផ្ទះនិងដីកំពុងរៀបចំបែបបទកាត់ឈ្មោះជូនទៅពូមីងហេីយ
ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនរួមឈា.ម និងក្រុមហ៊ុនភូមិមរតកដែលបានចូលរួមចែករំលែកនូវក្តីស្រឡាញ់ជួយទិញផ្ទះនេះយកត្រឡប់មកជូនក្រុមគ្រួសារពូមីងវិញ។
នេះបង្ហាញអោយឃេីញនូវគុណតម្លៃនៃអំពេីល្អ សាមគ្គីភាព ក្តីស្រឡាញ់និងការចែកលែកជួយគ្នាទៅវិញទៅមកនៃជាតិសាសន៍យេីងក្រោមម្លប់សន្តិភាព។
បងប្អូនបានធ្វើមហាបុ ណ្យដ៏អស្ចារ្យជូនជាការដូរតបស្នងនូវគុណបំណាច់ដល់លោកពូជាគ្រូដែលបានចំណាយពេលបង្រៀនកូនខ្មែរអស់រយ:ពេល ៣៧ឆ្នាំមកនេះ អោយទទួលបាននូវជម្រករស់នៅដ៏សែនកក់ក្តៅឡើងវិញ។
សន្តិភាព បានផ្តល់ឱកាសអោយយេីងកសាងលេីកស្ទួយអំពេីល្អចែករលែកក្តីស្រឡាញ់ដល់ពលរដ្ឋដោយគ្មានការរេីសអេីងនៅគ្រប់ទីកន្លែង។ អរគុណសន្តិភាព