សង្គម
មានការចាប់អារម្មណ៍ទៅលើក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំក្រោយពីការប្រកួតទទួលបាននូវលទ្ធផលល្អ កន្លងមក ក្នុងនោះក៏មានការចាប់អារម្មណ៍ផងដែរទៅលើកីឡាករ ឡេង ណូរ៉ា ពាក់លេខ១៩។
បើតាមទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ឡេង ណូរ៉ា បាត់បង់ឪពុកជនជាតិហ្គាណា តាំងពីគេអាយុ៦ឆ្នាំ។ យុវជនរូបនេះ ស្ថិតក្នុងបន្ទុកដែលមានកូន៤នាក់ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយនាសង្កាត់ភ្នំពេញថ្មី។
នៅអង្គការនោះ ណូរ៉ា ទទួលបានការមេីលថែ រៀនសូត្រ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា នាឆ្នាំ 2019។ ណូរ៉ា ឈ្នះពានមួយចំនួននៅទីនោះដូចជា ពានជេីងឯកវិទ្យាល័យ, Soccer League, ជេីងឯកយុវជន FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែង នៅឆ្នាំ២០២១ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។
ក្នុងក្រុមជម្រេីសជាតិ គេជាប់តាំងពីឈុត U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនអោយក្រុមធំក្នុងជំនួបតទល់អ៊ីរ៉ាក់ ប្រចាំវគ្គជម្រុះវ៉េីលខាប់។ បច្ចុប្បន្នគេមានវ័យ 17 ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម U23 បន្ទាប់ពី ស៊ិន សុវណ្ណមករា។