សង្គម
អាម៉ាប៉ាប៉ាញ៉ូស
លោក អុឹម ជីវ៉ា ប្រធានព័ត៌មានសិល្បករកម្ពុជា ដែលលោកអ្នកធ្លាប់បានស្គាល់ហើយ តាមរយៈការយកព័ត៌មានអំពីសិល្បករកម្ពុជាច្រើននាពេលកន្លងមក តែពេលនេះត្រូវបានជួបរឿងស៊យ ដោយចោ.របានចូលទៅគា.ស់បង្អួចផ្ទះយកទ្រព្យសម្បត្តិអស់ជាច្រើនកាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ប្រធានព័ត៌មានសិល្បករកម្ពុជា បានឲ្យដឹងតាមរយៈអាខោនហ្វេបុករបស់ខ្លួន ដោយរៀបរាប់ថា៖ ព្រឹកនេះខ្ញុំបាទ អុឹម ជីវ៉ា ត្រូវបានចោគា.ស់បង្អួចផ្ទះ ក្នុងបន្ទប់លួ.ចលុយចំនួន 12000$ និងទូរស័ព្ទ ចំនួន ២គ្រឿងគឺ 11promak ពណ៌មាស 1គ្រឿង និង ១២ promak ពណ៌ស មួយគ្រឿង នៅព្រឹកថ្ងៃទី 20.02.2022 វេលាប្រមាណម៉ោង២ជិត៣ទៀបភ្លឺ ស្ថិតនៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នពេញ ។
លោកបានឲ្យដឹងបន្តថា៖ បើបងប្អូនអ្នកលក់ទូរស័ព្ទ ឬបងប្អូនណា ទិញបន្តពីចោ.រ សូមបងប្អូនមេត្តាកុំលុបឯកសារជាច្រើន និងរូបចាស់ៗក្នុងទូស័ព្ទចោលអី ខ្ញុំបាទសុំទិញបន្តវិញ ដោយសន្យាថាមិនអោយបងប្អូនដែលក់បន្តអោយខ្ញុំមានប ញ្ហាណាមួយពាក់ព័ន្ធនឹងផ្លូវច្បា.ប់ឡើយ ។
ការបាត់នេះចាប់ទុកជាបទពិសោធន៍ និងការធ្វេសប្រហែសរបស់ខ្ញុំចុះ ព្រោះបើតាមកម្មផលគេថាមិនមែនជារបស់ទ្រព្យយើងគឺមិននៅជាមួយយើងឡើយ ..ហើយក៏ចាត់ទុកថាជាការរំដោ-ះគ្រោ-ះទៅចុះ ..តែក៏សរសើចោដែលពូកែដឹងថាខ្ញុំទុកលុយនៅណា បន្ទប់ណា វាជារឿងហួសចិត្តបំផុតដែរ ។
លុយអាចរកបានដរាបណាយើងនៅតែមានឆន្ទៈ និងក្តីសង្ឃឹម ថ្ងៃនេះខ្ញុំបាត់ប៉ុណ្ណឹង សូមអោយច.ង្រៃទាំងអស់ទៅអោយអស់ចុះ សូមអោយភាពជោគជ័យមកវិញឆាប់ៗនេះ អំពើល្អមិនសាបសូន្យ ។