សង្គម
អាម៉ាប៉ាប៉ាញ៉ូស
លោក ខែម ប៊ុនថៃ ហៅ ខេមរៈ សេរីមន្ត តារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នេះបើយោងតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រោយទទួលបានគោរមងារនេះ ឧកញ៉ាខេមរៈ សិរីមន្ត នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសារមួយផ្ញើជូនដល់សិល្បករ ឲ្យខិតខំចូលរួមជួយដល់សង្គម ដើម្បីទទួលបានគោរមងារនេះទាំងអស់គ្នា។ ក្នុងនោះលោកបានឲ្យដឹងទាំងស្រុងថា៖
«ខ្ញុំបាទសង្ឃឹមថាបន្ទាប់ពីខ្ញុំបាទបានគោរមងារជា ឧកញ៉ា នេះហើយនឹងក្លាយជាគំរូដ៏ល្អដល់សិល្បករសិល្បការនីអោយខិតខំធ្វើអ្វីដែលល្អនឹងរួមគ្នាចូលរួមគ្នាជួយដល់សង្គមជាតិរបស់យើងអោយបានច្រើនឡើងៗនឹងជូនពរអោយឆាប់បានគោរមងារជា ឧកញ៉ា ទាំងអស់គ្នា»