សង្គម
អាម៉ាប៉ាប៉ាញ៉ូសចតល្មេី.សផ្លាកសញ្ញា និងគំនូសសញ្ញាចរា.ចរណ៍ ចេញមកយកលុយឱ្យសមត្ថកិច្ច ២មុឺនរៀល តែសមត្ថកិច្ចបដិសេធមិនទទួល ត្រូវធ្វេីការផា.កពិ.ន័.យតាមច្បា.ប់ បែរជាម្ចាស់រថយន្តល្មេី.សខឹ.ងសមត្ថកិច្ច ចោ.ទប្រកាន់ខុសការពិត មកលេីមន្ត្រីអនុវត្តច្បា.ប់
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានមួយ ដែលបានធ្វើការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ដែលបានចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ជាប្រចាំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស លើកឡើងថា ការចុះផ្សាយព័ត៌មានមិនពិតនេះ គឺក្នុងគោលបំណងអាក្រក់ដេីម្បីប.ង្ខូចកិ.ត្តិយសរបស់មន្ត្រីនគរបាលអនុវត្តច្បា.ប់ បុគ្គលខ្លួនធ្វេីខុសច្បា.ប់ហេីយ មិនទទួលស្គាល់កំហុស បែរជាចោទប្រកាន់មកលេីសមត្ថកិច្ចថែមទៀត ។
ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ចំពោះការឈប់ចតអនាធិបតេយ្យដោយមិនគោរពផ្លាកសញ្ញា គំនូសសញ្ញាចរា.ចរណ៍នៅតាមដងផ្លូវនៅតាមបណ្តាខណ្ឌមួយចំនួននៅតែកេីតមានឡេីង ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី កម្លាំងល្បាតរថយន្តស្ទូចរបស់ការិយាល័យសណ្តាប់ធ្នាប់ បានល្បាតតាមបណ្តោយមហាវិថីព្រះសីហនុ ម្តុំហាងលក់ទូរសព្ទ័គីរីរម្យ ក៏មានរថយន្ត ឡេចសុីស Nx200t មួយគ្រឿង ពណ៌ស ពាក់ផ្លា.កលេ.ខភ្នំពេញ 2BF- 5796 បើកបរដោយនារីវ័យក្មេងម្នាក់ បានឈប់ចតដោយមិនគោរពគំនូស-ផ្លាកសញ្ញាចរា.ចរណ៍
ឃើញដូច្នេះកម្លាំងល្បាតបានអែបរថយន្តដើម្បីស្ទូចរថយន្តយកទៅធ្វេីការផា.កពិ.ន័យតាមច្បា.ប់ នៅការិយាល័យសណ្តាប់ធ្នាប់ ប៉ុន្តែនារីជាម្ចាស់រថយន្តមិនព្រមចូលរួមសហការ ហើយថែមទាំងប្រើពាក្យសំដីមិនសមរម្យ ប្រមា.ទមេី.លងា.យមកលេីសមត្ថកិច្ច ហេីយថែមទាំងគ.ម្រាមហៅអ្នកសារពត៌មានមកឡាយទៀត ដោយមិនឲ្យសមត្ថកិច្ចស្ទូចរថយន្តរបស់ខ្លួនទៅជាដាច់ខាត
នៅពេលនោះក៏មានស្ត្រីម្នាក់អះអាងថាជាម្តាយនារីម្ចាស់រថយន្តបានចេញមកនិយាយសុំទោ.សសមត្ថកិច្ច និងសុំឲ្យសមត្ថកិច្ចធ្វើការអធ្យាស្រ័យ ដោយគ្រាន់តែធ្វេីការអប់រំណែនាំដល់កូនរបស់គាត់ម្តងទៅ ឃេីញដូច្នេះដោយមានការយោ.គ.យ.ល់សមត្ថកិច្ចក៏បានធ្វេីការណែនាំអប់រំឲ្យយល់ដឹងអំពីផ្លាក និងគំនូសសញ្ញាចរា.ចរណ៍ ដោយមិនបានធ្វេីការផា.កពិ.ន័យ ឬទទួលយកលុយពីម្ចាស់រថយន្តសូម្បីតែមួយរយរៀលដូចការចោ.ទប្រកាន់នោះទេ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រា.វជ្រា.វ ដេីម្បីកោ-ះហៅនារីម្ចាស់រថយន្ត ក៏ដូចជាសារព័ត៌មាន ដែលបានធ្វេីការចុះផ្សាយព័ត៌មានមិនពិត ដោយគ្មានប្រភពច្បាស់លាស់ ដែលធ្វេីឲ្យប៉ះ.ពាល់ដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បា.ប់ ៕