សង្គម
អាម៉ាប៉ាប៉ាញ៉ូស
អារម្មណ៍នៅពេលយើងបានធ្វើអំពើល្អ គឺមានតែអ្នកដែលធ្វើអំពើល្អ មិនលោភលន់នោះទេទើបបានយល់ច្បាស់ តែច្បាស់មួយទៀតនោះគឺទាំងយើង និងអ្នកដែលយើងធ្វើអំពើល្អដាក់នោះ ទទួលបានភាពរីករាយក្នុងចិត្ត ទទួលបានភាពស្ងប់ចិត្តដូចគ្នា ដូច្នេះហើយចូរធ្វើអំពើល្អ និងកុំចង់បានរបស់ដែលមិនមែនជារបស់យើងឲ្យបានច្រើន ទើបយើងទទួលបានសេចក្ដីសុខ ទាំងផ្លូវកាយ និងចិត្ត។
ជាក់ស្ដែងដូចលោកពូម្នាក់នេះអ៊ីចឹង ដែលជាបុគ្គលិកនៅហាងសាឡនមួយកន្លែង មើលតែស្នាមញញឹមរបស់គាត់ក៏អាចបញ្ជាក់បានដែរ ក្រោយពីរើសបានក្រវិលរបស់ភ្ញៀវជ្រុះ ដែលមានតម្លៃថ្លៃ ហើយបានប្រគល់ជូនភ្ញៀវវិញ ទឹកចិត្តនេះហើយធ្វើឲ្យគាត់ទទួលបានការស្ញប់ស្ញែងជាខ្លាំង ទាំងភ្ញៀវក៏សប្បាយចិត្តព្រោះទទួលបានរបស់ដែលខ្លួនស្រលាញ់មកវិញ។
បើតាមម្ចាស់ហាងបានឲ្យដឹងថា៖ «ថ្ងៃនេះបុគ្គលិកចូលម្លប់បានរើសបានក្រវិលភ្ញៀវ តំលៃ 10000$ជាង ក៏បានប្រគល់ជូនភ្ញៀវវិញ ភ្ញៀវសប្បាយអររំភើបពេលបានរបស់ដែលគាត់ស្រលាញ់វិញ ខ្ញុំរំភើបជាមួយពួកគាត់ណាស់ អគុណទឹកចិត្តមួយនេះ»