សង្គម
លោក អៀង ចេនឡា តារាចម្រៀង និងជាតារាសម្ដែង ត្រូវជាបងប្រុសបង្កើតរបស់ពិធីករ សុខ រ៉ាស៊ី ក្រោយពីឈឺធ្ង.ន់ដោយសាររ.លាកស្រោមខួរក្បាល ព្យាបាលអស់មួយរយៈមក ពេលនេះ បានលាចាកលោកនេះហើយនៅម៉ោង 8 និង38នាទីយប់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ការបាត់បង់លោក អៀង ចេនឡា ធ្វើឲ្យញាតិមិត្តបងប្អូន សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ក្រោយតស៊ូព្យាបាលអស់មួយរយៈ ហើយលោក សុខ រ៉ាស៊ី ពោលទាំងក្ដុកក្ដួលថា ៖ «ហេតុអីទេវតាធ្វើបាបខ្ញុំម៉្លេះ បងប្អូន សល់តែពីរនាក់ ឥលូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ!»
ពិធីបុណ្យលោក អៀង ចេនឡា នឹងធ្វើឡើង នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ3 ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោកអៀង ចេនឡា ផង សូមលោក ចេនឡា ទៅឲ្យបានសុខ។