header ads

Sponsor

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរមួយបង្កឡើងដោយបុរស​ម្នាក់​ បេីក​រថយន្ដ​លុច​ស៊ីស ​GX470 បេីកបុក​រ៉ីម៉ក​លក់​ម្ហូបពេញ​ទំហឹង បន្តទៅបុកស្លាកយីហោផ្ទះធ្វេីស្លាកយីហោព្រីនរូប​ បាក់អស់១ដេីម​ និងផ្ទុះកង់មុខទាំងពីរ​ បេីកទៅមុខលែងរួច។

ហេតុ​ការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣៧១ជិតរោងចក្រ SL មុខផ្សារទំនប់​ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​​ ថ្ងៃ​ទី​៣​ ខែ​មីនា​ ឆ្នាំ​២០២២​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បានបាត់បង់ជីវិត ​និងម្នាក់ទៀត​រងរបួស​ធ្ងន់​។។

ក្រោយ​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​ រីឯសពជន​រង​គ្រោះ​ប្រគល់ទៅ​សាច់​ញាតិ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post