សង្គម
មហាជនកំពុងរង់ចាំមើល មូលហេតុពិតប្រាកដនៃការស្លា...ប់របស់តារាសម្តែងស្រី Tangmo ដែលមកដល់ពេលនេះនៅមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ហើយពេលនេះ រឿងក្តីមួយនេះ កំពុងជាប្រធានបទមួយក្ដៅ ក៏ដូចជាទីចាប់អារម្មណ៍ពីសំណាក់អ្នកមានឋានៈនៅថៃផងដែរ។
ហើយអ្វីដែលមានការចាប់អារម្មណ៍ទៀតនោះគឺនៅ ថ្ងៃទី ០៣ ខែមីនា ម្សិលមិញនេះ ដែលរឿងនេះក៏មានការលូកដៃពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាផងដែរ ដោយលោកបានចេញមកប្រកាសថា៖
«ខាងប៉ូ..លិ.ស និង សមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ គឺជួយដំណើរការឿងក្តីរបស់ Tangmo ឲ្យបានឆាប់រហ័សតាមច្បា.ប់ និងប្រើក្បួ.នពិសោ.ធន៍វិទ្យាសាស្រ្តឲ្យល្អិតល្អត់ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់សង្គម ក៏ជាភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។»
ប្រាយុទ្ធ ចាន់អូចា ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ឲ្យតាមដានមើលព័ត៌មានដោយការគិត បញ្ចេញមតិយល់ឃើញបាន តែតាកុំប្រើពាក្យមិនសមរម្យ ឬប្រើអារម្មណ៍ខ្លាំងក្នុងការនិយាយ ដោយគោរពដល់អ្នកស្លា...ប់ និងកុំធ្វើឲ្យប៉ះ.ពា.ល់.ដល់ការដំ.ណើរក្តី ព្រោះដំណើរការនឹងត្រូវធ្វើតាមផ្លូ.វច្បា..ប់ និងការពិ.សោ.ធន៍៕