សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២នេះ តារាចម្រៀងស្រីប្រចាំផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា គឺកញ្ញា តន់ ចន្ទសីម៉ា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្លៀកបំពាក់ច្នៃប្រឌិតប្លែកមួយ ក្នុងពេលសំពះសែនក្រុងពាលីលើទឹកដៃអង្គរ កញ្ញា តន់ ចន្ទសីម៉ា និង ក្រុមការងារ ហ្គាឡាក់ស៊ីណាវ៉ាត្រា បានត្រៀមថតវីឌីអូចម្រៀងសម្រាប់អបអរឆ្នាំថ្មី សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
ជាមួយគ្នានេះដែរក៏មានអ្នកខ្លះបានចូលទៅបញ្ចេញមតិរិះ.គន់ផងដែរទាក់ទងនឹងសំពត់ច្នៃនេះដោយថាដូចនឹងទង់ជាតិប្រទេសថៃ។ យ៉ាងណានៅយប់ថ្ងៃទី ០៤ ខែមីនា នេះ បើតាមផេ គ បុរាណាចារ្យបានរៀបរាប់ឲ្យដឹងថា៖
តាមពិតទៅសំពត់នេះមិនមែនជាពណ៌ទង់ជាតិថៃទេ ពណ៌សំពត់មានពណ៌ប្រផះស្រអាប់ ដោយសារប្លង់ថត បច្ចេកទេសពន្លឺទើបធ្វើអោយយើងមើលច្រលំថាជាពណ៌ស្រដៀងទង់ជាតិថៃ។
ហើយអេតមីនគិតថា គ្មានអ្នកណាទៅយកពណ៌ទង់ជាតិថៃមកដាក់អីទេ ប្រសិនបើដាក់ពណ៌ទង់ជាតិថៃមែន គិតថាថៃគេសុខចិត្តឬ ព្រោះអីទង់ជាតិ តំណាងអោយស្ថាប័ន ជាតិ សាសនា ព្រះមហាក្សត្រ ដែលជាទីសក្ការៈរបស់ប្រជាជនថៃ។ បើទោះក្រសែនិយមព្រះមហាក្សត្រនៅថៃស្រុ.តចុះ តែពួកនេះនៅមានកម្លាំងឥទ្ធិពលនៅឡើយ គិតថាប្រហែលជាមិនស្រណុកទេ បើសិនជាយកទង់ជាតិដែលគេគោរពគេមកធ្វើជាសំពត់នោះ។
ឈុតតំណាងជាតិ ថៃ ដែលយកទៅប្រកួតនៅ Miss Universe ឆ្នាំនេះ ដែលយកពណ៌ទង់ជាតិមកធ្វើក៏ត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗដែរ ដោយការប្រើប្រាស់ទង់ជាតិមកដណ្តប់ជាសំលៀកបំពាក់នោះ ជាការខុសឆ្គងតាមផ្នែកសីលធម៌ និងច្បាប់របស់ប្រទេសថៃ។
ដោយឡែកឈុតរបស់យើង មិនទាក់ទងនឹងទង់ជាតិថៃទេ ដោយនេះកុំព្យាយាមស្រម៉ៃ បង្កើតរឿង បង្កជាការយល់ច្រឡំនិងធ្វើអោយខាតបង់ប្រយោជន៍ដល់យើង។ ចំពោះការប្រើប្រាស់ ឈុតទង់ជាតិ យើងវិញ អេតមីនយល់ថា ពណ៌នៅក្នុងទង់ជាតិយើងស្រស់ពេក ពិបាកនឹងមានសោភ័ណភាពណាស់ ហើយបងប្អូនខ្លះអាចមានការប្រកាន់ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិមកធ្វើជាសម្លៀកបំពាក់ក៏ថាបាន។
តែថាក្នុងគំនិតអេតមីន គឺវាទាក់ទងនិងសោភ័ណភាព ម៉្យាងអត្តសញ្ញាណយើងមិនមែនស្ថិតនៅលើតែទង់ជាតិមួយមុខនោះទេ យើងមានប្រភេទ សំពត់ ជាច្រើនប្រភេទគប្បីលើកមកប្រើប្រាស់ ដើម្បីលើកតម្កើងផលិតផលក្នុងស្រុកផង និងអោយកូនខ្មែរស្គាល់ពីប្រភេទសំពត់និងការប្រើប្រាស់របស់វាផង។ តែអ្វីៗកន្លងហួសទៅហើយ យើងគប្បីរីករាយនឹងទទួលយក ពិសេសកុំបង្កើតរឿងរ៉ាវ បង្កការយល់ច្រឡំ។