header ads

Sponsor

ស្វាយរៀង៖ មានការភ្ញាក់ផ្អើលដោយសារក្រុមក្មេងទំនើងមួយក្រុម ដែលជាភ្ញៀវកូនក្រមុំ និងភ្ញៀវកូនកំលោះ ក្រោយពីបានទាស់សំដី ក៏បានបើកការវា.យតប់គ្នាបណ្ដាលឲ្យរងរ.បួសម្នាក់ តែត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន ឃា.ត់ខ្លួនបានជនស.ង្ស័យ២នាក់ដើម្បីធ្វើការសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិពោធ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ជ.នសង្ស័.យមានឈ្មោះ សិ ហូត អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ និងឈ្មោះ ហេង ហៃ អាយុ១៨ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅនៅភូមិសាឡាង ឃុំវាលវែង ស្រុកអង្គបូរី ខេត្តកំពង់ចាម រីឯបុរសរងគ្រោះមានឈ្មោះ ថាលី ជុង មុខរបររោងចក្រអាយុ២៥ឆ្នាំ រស់នៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ រងរបួសចំក្បាលបណ្តាលឲ្យរងស្រាល។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post