ស្វាយរៀង៖ មានការភ្ញាក់ផ្អើលដោយសារក្រុមក្មេងទំនើង ដែលជាភ្ញៀវកូនក្រមុំ និងភ្ញៀវកូនកំលោះ ក្រោយពីបានទាស់សំដី ក៏បានបើកការវា.យតប់គ្នាបណ្ដាលឲ្យរងរ.បួសម្នាក់កាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិពោធ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ក្រោយពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានស្រាវជ្រាវឃា.ត់ខ្លួនបានជនស.ង្ស័យ២នាក់ដើម្បីធ្វើការសាកសួរកាលពីម្សិលមិញ ហើយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យជាកូនកំលោះ និងពូកូនក្រមុំ២នាក់បន្ថែមទៀតសរុបចំនួន០៤នាក់ប្រុស ក្នុងករណី ផ្ទុះហិង្សានៅរោងការ ស្រុកកំពង់រោទ៍នេះ។