header ads

Sponsor

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងហាងម៉ាស្សាមួយកន្លែងដែលមានស្លាកយីហោជាអក្សរចិន ប្រែថា (ឈូងសាមុទ្រក្រអូប ) និងឃាត់មនុស្សប្រុសស្រីជាច្រេីននាក់​ ​តាម​បណ្ដោយ​ផ្លូវ​១៧២​ សង្កាត់​ផ្សារ​ថ្មី​ទី៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី០៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។

កម្លាំងកងរាជអាវុធហត្ថបានត្រួតពិនិត្យនៅផ្នែកខាងក្នុង និងធ្វើការរុំព័ទ្ធនូវខ្សែររង្វង់ប្រតិបត្តិការ អមដោយរថយន្តមកចំនួន៣គ្រឿងនៅផ្នែកខាងក្រៅ រួមមានដូចជារថយន្តទ្រុងដែក រថយន្តក្រុងខ្នាតតូចនៃកងរាជអាវុធហត្ថ និងរថយន្តសង្គ្រោះនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

មុនពេលចុះឡោមព័ទ្ធទីតាំងខាងលើ កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវអស់រយៈពេលយ៉ាងយូរ ដើម្បីកំណត់ឱ្យបានច្បាស់នូវមុខសញ្ញានៃបទល្មើស រហូតឈានដល់ការបើកប្រតិតបត្តិការតែម្ដង។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post