សង្គម
កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី ១ បានរកឃើញបេក្ខភាព នៅរាត្រីថ្ងៃទី 0៦ ខែមីនា ឆ្នាំ ២០២២ ដែលម្ចាស់ជ័យលាភីលេខ១ នោះគឺលោក សួ វិចិត្រ ជាបេក្ខជនមកពីខេត្តពោធិ៍សាត់ ធ្វើឲ្យសាមីខ្លួនរំភើបស្រក់ទឹកភ្នែក ព្រោះនេះជាក្ដីស្រមៃដ៍ធំរបស់លោក។
ជាមួយព្រឹត្តិការណ៍នេះ លោក ឆន សុវណ្ណារាជ វិញក៏ត្រេកអរដូចគ្នា ដោយសារតែ វិចិត្រ ជាកូនក្រុមរបស់លោកបង្ហាត់ និងបញ្ចេញសមត្ថភាពជាមួយលោកនៅវគ្គផ្ដាច់ព្រ័ត្រនេះទទួលបានជោគជ័យដ៏ធំមួយនេះ។
ងាកមកមើលកម្មវិធីលំដាប់ពិភពលោកដូចគ្នានេះ ដែលមានលោក ឆន សុវណ្ណារាជ ជាប្រធានក្រុម បង្ហាត់បង្រៀន យើងសង្កេតឃើញថា បេក្ខភាពភាគច្រើនសុទ្ធតែលើកពាន តើលោក ឆន សុវណ្ណារាជ ជាតារានាំសំណាង ឬប៉ះចំបេក្ខភាពដែលមានសមត្ថភាពស្រាប់?
តោះទៅក្រឡេកមើលអតីតម្ចាស់ពានរង្វាន់លំដាប់ពិភពលោកទាំងអស់គ្នា ថាតើមានតារារូបណាខ្លះ លើកពានក្រោយមានលោក ឆន សុវណ្ណារាជ ជាគ្រូបង្វឹក៖
១៖ កាលពីអំឡុងឆ្នាំ២០១៤ លោក ប៊ុត សីហា ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី ១
២៖ កាលពីអំឡុងឆ្នាំ២០១៥ លោក នី រតនា ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ១
៣៖ ឆ្នាំ២០២២ លោក សួ វិចិត្រ ម្ចាស់ជ័យលាភី Beat The Best រដូវកាលទី១