សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានព្រ-មានធ្ងន់ៗដល់ជនមួយក្ដាប់តូច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ឱ្យបញ្ឈប់រាល់សកម្មភាពយកសម្ភារផ្សេងៗគប់ ប្រើពាក្យសម្ដីជេរប្រ-មា-ថ និងធ្វើសកម្មភាពញុះ-ញង់ រារាំង ហើយប្រើហិ.ង្សាជាបន្ទាន់មកលើកម្លាំងអា.ជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ហើយឆាប់ងាកមកចូលរួមក្នុងការអនុវត្តច្បា-ប់ បើក្នុងករណីនៅតែបន្តសកម្មភាពល្មើ-សតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បា-ប់ ក្នុងការឃាត់-ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុ-លាការតាមនិ-តិ-វិ-ធីច្បា-ប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះអនុវត្តវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុវត្តវិធានការមានជនមួយក្ដាប់តូច បានធ្វើសកម្មភាពញុះ-ញង់ និងរារាំងកម្លាំងសមត្ថកិច្ច ដោយប្រើហិ.ង្សា និងយកសម្ភារផ្សេងៗគប់ ព្រមទាំងប្រើពាក្យសំដីជេ-រប្រ-មា-ថមកលើមន្ត្រី កងកម្លាំងដែលកំពុងបំពេញភារកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុទ្ធនាការនេះ បានធ្វើឡើងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យរៀបចំសណ្ដាប់ធ្នាប់សាធារណៈទូទាំងរាជធានីភ្នំពេញ និងតាមសេចក្ដីណែនាំនានា ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈទាំងអស់ និងយោងស្មារតីអង្គប្រជុំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការឈានទៅរកការរក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរា-ចរណ៍ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវឱ្យចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីកា.ត់បន្ថយបានការកកស្ទះចរា-ចរណ៍ និងធ្វើឱ្យមានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយឡែកផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ក៏ជាអទិភាពមួយខ្សែក្នុងចំណោមផ្លូវអទិភាពទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត រដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើនសកម្មភាពញុះ-ញង់ និងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រ-មា-ថធ្ងន់ៗមកលើមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារផ្សេងៗមកគរបិទកំណាត់ផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ធ្វើឱ្យកកស្ទះ និងប-ង្កគ្រោ-ះ-ថ្នាក់ដល់អ្នកធ្វើដំណើរថែមទៀតផង ក្រោយពីរដ្ឋបាលខណ្ឌ បានអនុវត្តវិធានការអប់រំ តាមរយៈចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឱ្យបងប្អូនចូលរួមជាមួយអា.ជ្ញាធរនៅក្នុងការអនុវត្តរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញ បងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអនាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវដដែល ដូច្នេះរដ្ឋបាលខណ្ឌ គ្មានជម្រើសផ្សេង ក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយ ដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនានា របស់រដ្ឋបាលខណ្ឌ ដែលបានដាក់ចេញកន្លងមក។

ក្នុងន័យនេះរដ្ឋបាលខណ្ឌ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ពិសេសជនដែលបានប្រើហិ.ង្សាកន្លងមក សូមបញ្ឈប់សកម្មភាពប-ង្កការញុះញង់បង្កើតជាបទ-ល្មើ-សជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអា.ជ្ញាធរ មានសមត្ថកិច្ចក្នុងការអនុវត្តច្បា-ប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្នុងការណីនៅតែបន្តសកម្មភាពតទៅទៀត រដ្ឋបាលខណ្ឌនិងចាត់វិធានការតាមផ្លូវច្បា-ប់ និងឃាត់-ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិ-តិវិ-ធីច្បា-ប់។ រដ្ឋបាលខណ្ឌ ជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធនឹងចូលរួមជាមួយអា.ជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បា-ប់ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor