សង្គម
កំពង់ស្ពឺ៖ កម្លាំងនគរបាលចរា.ចរណ៍ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២ បានអនុវត្ដន៍ការរឹតប.ន្ដឹងច្បា.ប់នៅតាមបណ្ដាគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រ ខេត្ដកំពង់ស្ពឺ។
ជាក់ស្ដែងក្នុងប្រតិបត្តិការណ៍នេះ កម្លាំងចរា.ចរណ៍បានពិនិត្យឃេីញការដឹកជញ្ជូនទំនិញផ្ទាល់ខ្លួន(លក្ខណៈជាអេតចាយ) តាមរឺម៉កដោយច្រកជាបាវដេរភ្ជាប់ឲ្យបានធំ និងគរពីលេីគ្នាខ្ពស់ហួសកំណត់របស់ច្បា.ប់ សមត្ថកិច្ចបានធ្វេីការឃា.ត់អប់រំណែនាំ និងបានឲ្យម្ចាស់រេីទម្លាក់ផ្ទេរទៅកាន់ រឺម៉កមួយផ្សេងទៀត ជៀសវាងការប ង្កគ្រោ-ះថ្នាក់ដល់អ្នកដំណេីរ និងអ្នកប្រេីប្រាស់ផ្លូវ។
ម្ចាស់រឺម៉ក យានយន្ត ដែលកំពុងប្រកបមុខរបរ អាជីវកម្មនានា សូមមេត្ដាប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការគោរពសិទ្ធិអ្នកដទៃ ជៀងវាងការប ង្កហា.និភ័.យដល់សុវ.ត្ថិភាពអ្នកធ្វេីដំណើរពិសេសចូលរួមលេីកកម្ពស់ការអនុវត្ដច្បា.ប់ចរា.ចរណ៍ផ្លូវគោកទាំងអស់គ្នា។