header ads

Sponsor

បឹងទន្លេសាប គឺជាប្រភពត្រីដ៏សំខាន់ កន្លងមកត្រូវបានក្រុមនេសាទដែលភាគច្រើនជាជនជាតិវៀតណាម បានប្រើប្រាស់ឧបករណ៍ខុសច្បាប់នេសាទ ក្នុងការបំផ្លាញនូវធនធានធម្មជាតិក្នុងបឹងទន្លេសាបរបស់កម្ពុជា។

ពេលនេះប្រតិបត្តិការចាប់ផ្ដើមហើយក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមានការបង្ក្រាបនូវបទល្មើសជុំវិញបឹងទន្លេសាប ជាពិសេសការកាប់បំផ្លាញព្រៃឈើ ជាដើម ដែលយោងតាមរបាយការណ៍របស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចុះផ្ទាល់ តាមដាន និងបង្ក្រាបទៅលើក្រុមជនជាតិ​វៀតណាម ដែលប្រព្រឹត្តបទល្មើសឆក់ត្រីខុសច្បាប់ទាំងនេះ ប្រើប្រាស់ឧបករណ៍ ឆ.ក់ត្រជាក់ (យ៉ាំងកាវ), ឆ.ក់ក្តៅ, ឈិបយន្ត, ឆ.ក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែរជាយកទៅធ្វើជី។

ជាមួយគ្នានេះដែរលោកបណ្ឌិត បានថ្លែងអំណគុណដល់ កម្លាំងអធិការខាងត្បូងបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប។ កាយវិការនេះ គឺពិតជាល្អប្រពៃណាស់ ដែលកម្លាំងយើងបានសហការណ៍និងចុះធ្វើសកម្មភាពដូចភ្លៀងរលឹម។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post