សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីម្សិលមិញនេះមហាជនជាច្រើន បានចេញមករិះ.គន់ ក្រោយលោកគ្រូ មហាជ័យ រៀបពិធីរំលឹកនឹកគុណដល់ស្តេចនាគ នៅកណ្ដាលទន្លេចតុមុខ ហើយអួតថាបារមីស្ដេចនាគចូល ។
ទាក់ទងនឹងរឿងនាគនេះ សូម្បីតែឯកឧត្តម ហ៊ុន ជា ក៏បានចេញមកសរសេរផ្លែផ្កា ដោយណែនាំឲ្យមហាជ័យទិញម៉ូតូនាគថែមទៀតផង ដោយក្នុងនោះឯកឧត្តម បានលើកឡើងថា៖
«មានបងប្អូនណាស្គាល់ជួយប្រាប់អោយវាជួយទិញម៉ូតូនាគនេះផង ព្រោះសមនឹងអាឡប់នឹងណាស់ ម្ចាស់គេត្រូវកាលុយ ទិញដុំថ្មយកទៅគប់ក្បាលពួកអាឡប់២ក្បាលហ្នឹងលេង»
ក្រោយពីការលើកឡើងរបស់ឯកឧត្តម មានប្រិយមិត្ត បានចូលទៅបញ្ចេញមតិជាច្រើនផងដែរ ទាក់ទងនឹងរឿងនេះ ដោយក្នុងនោះមានអ្នកលើកឡើងថា៖ អាណិតវប្បធម៌ខ្មែរយើងណាស់...ក្រុមនេះបំ.ពុលយូរដែរហើយ...Live មើលជោគជតា និងលក់រូបសំណាកដែលក្រុមគេសាងឡើងហើយប្រាប់អ្នកដែលជឿនោះថាជាបារមី ជួយដោ-ះទុក្ខជួយរកស៊ីបាន....។ល។
ហើយពេលនេះក៏កាន់តែធ្វើរឿងកាន់តែមិនសក្តិសមថែមទៀត។ ដូចជាមិនគួរជា.ន់ឈ្លីវប្បធម៌ខ្លួននេះទៀតទេ។ ខ្ញុំយល់ថា : ការនេះជាសមត្ថកិច្ចរបស់ក្រសួងធម្មការនិងសាសនា រួមជាមួយ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែដោ-ះស្រាយចំពោះក្រុមទាំងនេះ (មានច្រើនក្រុមដែលមានមុខរបរបែបនេះ) ម្តងហើយ ទាន ដូចជា :
គ្រូទាយ ,គ្រូចា.ប់ខ្មោ.ច , គ្រូហៅព្រ.លឹ.ងខ្មោ.ចមកសន្ធិតដើម្បីជួបសាច់ញាតិ, គ្រូកា.ប់មិនមុ.តដុ.តមិនប្រឡាក់មិនស្អិត,គ្រូស្នេហ៍គ្រូស្នូក,គ្រូលក់ចែកាច់ ឬខ្នាយតាន់អាថ័នរុំខ្លួន......។ល។ និងមានច្រើនទៀត ។ តើអាចឲ្យក្រុមទាំងចូលមកក្នុងការគ្រប់គ្រងត្រួតពិនិត្យរឹតបន្ទាត់ឲ្យពួកគាត់ដើរតាមគន្លងច្បា.ប់យើងបានទេ ដើម្បីរក្សាវប្បធម៌ប្រពៃណីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរយើងផងនោះ ? ដោយក្តីគោរព !