សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ករណីកាច់កញ្ចក់រថយន្តគឺតែងតែមានជារឿយៗ ចំពោះរថយន្តស៊ែរីទំនើប ព្រោះមានទីផ្សារសម្រាប់លក់ចេញ ដូច្នេះហើយធ្វើឲ្យករណីនេះតែងតែកើតមាន ដែលអ្នកខ្លះមិនមែនតែមួយលើកនោះទេ រហូតដល់អ្នកខ្លះបង្ខំចិត្តប្រើប្រាស់កញ្ចក់អាយ។
ជាក់ស្ដែងដូចករណីលោក តាំង គីមឡេង ជាម្ចាស់ហាងលក់ទូរស័ព្ទ ក៏ដូចជាអ្នកចូលរួមការងារសង្គមមួយរូបផងដែរនោះ បានជួបផ្ទាល់គឺ រថយន្តរបស់លោកក៏ត្រូវបានចោ.រលួចកាច់កញ្ចក់ដែរ។
តែអ្វីដែលចោរមិននឹកស្មាននោះគឺ កញ្ចក់ដែលរថយន្តរបស់លោក តាំង គីមឡេង ដាក់នោះមិនមែនជាផលិតផលក្រុមហ៊ុននោះទេ តែគឺជាផលិតផលរបស់ មហាអំ.ណាចសេដ្ឋកិច្ច “ ចិន “ សោះ ដែលមើលទៅដូចហ្សីនអ៊ីចឹង ធ្វើឲ្យចោរកាច់ទៅ ធ្វើឲ្យបែ.កកញ្ចក់ រហូតដល់លោកលើកឡើងថា៖
«អរុណសួស្តី ថ្ងៃលាភថ្ងៃជ័យ អាចោថោ.កទា.បខំប្រឹងកាត់អត់បាន មិចដែរឈា.មដៃមួយអញដាក់របស់ចិនអោយគាស់លេង»