សង្គម
នៅរយៈពេលចុងក្រោយនេះ ប្រធានបទរឿងនាគ កំពុងក្លាយជាប្រធានបទក្ដៅហើយ ជឿថាលោកអ្នកដែលកំពុងប្រើប្រាស់នៅលើបណ្ដាញសង្គម ច្បាស់ជាបានជ្រាបហើយ ជាមួយគ្នានេះដែរ មានសំណួរជាច្រើនបានចោទសួរឡើង ថាតើពិតជាមានបារមីនាគចូលសន្ធិត ពិតប្រាកដ ឬអត់ទេ?
លោកអ្នកច្បាស់ជាចង់ដឹងហើយទាក់ទងនឹងសំណួរនេះ បើតាមអាខោនលោកផែង វណ្ណៈ បានឲ្យដឹងនៅយប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងជាការឆ្លើយតបយ៉ាងខ្លីផង ដោយលោកបានរៀបរាប់ថា៖
«មានសំណួរជាច្រេីនបានសួរខ្ញុំថា រឿងនាគចូលសណ្ឋិតដែលគេសំដែងលេីទន្លេនោះពិត ឬ មិនពិត ? ខ្ញុំសូមមិនឆ្លេីយទេ តែខ្ញុំសូមបញ្ជាក់ប្រាប់ម្ចាស់សំណួរថា បេីចង់ដឹងថា នាគចូលសណ្ឋិតពិត ឬ មិនពិត ទាល់តែយកដំបងសំ.ពងក្បា.លនាគសិន បេីសំពងទៅអត់ឈឺបានន័យថា នាគចូលសណ្ឋិតពិតមែនហើយ ។ តែបេីសំពងក្បាលមួយដំបងនាគស្រែ.កថា អូយ គឺ នាគបោ.កប្រា.ស់ហេីយ ។ សូមអស់យោបល់ សូមជំរាបលាបាទ»