សង្គម
អាម៉ាប៉ាប៉ាញ៉ូស
បុរសរាងតូចល្មម សំឡេងផ្អែម ទាក់ចិត្តអ្នកគាំទ្ររាប់ម៉ឺននាក់ រហូតឈានទៅលើកពានរង្វាន់កម្មវិធីប្រឡង Beat the best នោះច្បាស់ជាលោកអ្នកបានស្គាល់ហើយ គឺលោក សួ វិចិត្រ ដែលមានច្រើននាក់ណាស់ដែលចូលចិត្តសំឡេងរបស់គាត់ ដែលនាំឲ្យគាត់ឈានទៅដល់ការទទួលបានជោគជ័យយ៉ាងនេះ។
យ៉ាងណាពីក្រោយភាពជោគជ័យរបស់គាត់ មិនមែនមានតែគាត់ម្នាក់ឯងឡើយ ដែលក្រៅពីក្រុមគ្រួសារនោះ គឺមានមនុស្សស្រីម្នាក់ទៀត ដែលលោកទើបនឹងបង្ហើបប្រាប់អ្នកគាំទ្រ ជាក្មេងស្រីពីក្រោយការស្លៀកពាក់របស់លោក ក្នុងការឡើងប្រឡងនេះ។ លោកបានឲ្យដឹងថា៖
«ក្មេងស្រីដែលនៅពីក្រោយសំលៀកបំពាក់ដែលខ្ញុំស្លៀកឡើងប្រលងចាប់ពីវគ្គ Beat The Live សប្តាហ៍ទី2 គាត់តែងតែឌុបខ្ញុំដើររកខោអាវស្ទើរតែពេញទីក្រុងភ្នំពេញ ទាំងអាវកាត់ទាំងអាវទិញស្រាប់ ជឿថាគាត់ហត់ណាស់តែរាល់ពេលដែលខ្ញុំសួរគាត់ថាហត់ ឬទេ?គាត់ថាអត់ហត់ទេ ម៉ូតូ Scopy មួយជិះពេញក្រុង ឡានបុកទាំងពីរនាក់ទៀត Meychinh Taing»
មានការលើកឡើងថាមិនមែនត្រឹមតែប៉ុណ្ណឹងទេហ្អី? យ៉ាងណាលោក សួ វិចិត្រឆ្លើយតបថា៖ «គាត់អ្នកលេងខោអាវអោយតួ គិតដល់ណាហើយបងប្អូនអើយ?»
តាមមើល ម៉ឺជីញ ដែលលោក សួ វិចិត្រ លើកឡើងក៏ជាអ្នកសិល្បៈដែរ ហើយមានទំនាក់ទំនងល្អជាមួយតារាចម្រៀង អ្នកនាង ពេជ្រ សោភាទៀតផង។