សង្គម
នៅថ្ងៃចុងសប្ដាហ៍ ត្រូវនឹងថ្ងៃសៅរិ៍ ទី១២ ខែមីនា ឆ្នាំ២០២២ នេះ គេឃើញមានវត្តមានតារាចម្រៀង សិល្បករ និងបុគ្គល្បីៗជាច្រើនបានជួបជុំគ្នា ហើយនៅក្នុងនោះក៏មានតារាចម្រៀងលោកព្រាប សុវត្ថិជាអ្នកទទួលភ្ញៀវកិត្តិយសផងដែរ។
វត្តមានភ្ញៀវកិត្តិយសដែលលេចមុខក្នុងពិធីមង្គលការនេះមានដូចជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រ និងភរិយា លោក ហេង ឡុង តារាកំប្លែង នាយក្រឹម ស្រីលាភ តារាចម្រៀង ខេម កញ្ញាតន់ ចន្ទសីម៉ា កញ្ញារ៉េត ស៊ូហ្សាណា និងម្ដាយ Jimmy Meng តារាសម្តែង សារ៉ាយ សក្ខណា និងភ្ញៀវកិត្តិយជាច្រើនទៀត។
បើតាម កញ្ញា រ៉េត ស៊ូហ្សាណា បានប ង្ហោះរូបភាពនៅក្នុងពិធីមង្គលការនេះ ព្រមទាំងលើកឡើងថា «ថ្ងៃនេះចូលរួមពិធីមង្គលការ ប្អូនស្រី លោកពូ ព្រាបសុវត្ថិ សូមជូនពរ បងស្រី និងស្វាមី មានសុភមង្គល និងស្រលាញ់គ្នាជារៀងរហូត។»
ចំពោះលោក ហេង ឡុង ក៏បានភ្ជាប់សារមួយខ្លីផងដែរថា «ចូលរួមអាពាហ៍ពិពាហ៍ ប្អូនរបស់បង ព្រាប សុវត្ថិ ជូនពរ គូស្វាមី ឲ្យមកជួបតែ សិរីសួស្ដីសុភមង្គល។» នេះអាចបញ្ជាក់ច្បាស់ហើយថាជាពិធីមង្គលការប្អូនស្រី តារាចម្រៀង លោក ព្រាប សុវត្ថិ។