រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ បុរី ប៉េង ហួត បានបញ្ចេញវីឡាទោលបែបអភិជនដ៏ប្រណីតឈ្មោះថា វីឡា ឃីង ម៉ាជេស្ទីក ក្នុងកម្មវិធីបើកលក់ជាផ្លូវការនៅក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ដោយមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជន។

ជាមួយការបើកលក់ជាផ្លូវការនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 9% ភ្លាមៗសម្រាប់ការកក់វីឡា ឃីង ម៉ាជេស្ទីក និងការបញ្ចុះតម្លៃជាច្រើនទៀតសម្រាប់ប្រភេទផ្ទះផ្សេងនៅគ្រប់គម្រោង។ មិនតែប៉ុណ្ណោះ អតិថិជននឹងទទួលបានកាដូឡានអាគុយដ៏ទំនើប (Golf Cart) មួយគ្រឿង ព្រមទាំងកាដូអនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចមានជម្រើសបង់ប្រាក់ជាមួយធនាគារដៃគូ ដោយបង់រំលស់ជាមួយអត្រាការប្រាក់ចាប់ពី 4.39% ឡើងទៅ ចំណែកទំហំកម្ចីរហូតដល់ 100%។

ការផ្ដល់ជូននេះមានត្រឹមតែថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះតែប៉ុណ្ណោះ។ សូមកុំឱ្យឱកាសចំណេញនេះរំលងផុត!

វីឡា ឃីង ម៉ាជេស្ទីក ដែលជាវីឡាទោលដ៏ប្រណីតស្កឹមស្កៃម៉ូដចុងក្រោយរបស់បុរី ប៉េង ហួត មានលក្ខណៈពិសេសប្លែកពីវីឡាទោលមុនៗ ដោយមុខងារនីមួយៗនៃគេហដ្ឋានត្រូវបានរចនាឡើងដោយគិតគូរពីភាពទាន់សម័យ ផាសុកភាពនៃការរស់នៅ និងគុណភាពសំណង់ជាប់លាប់គង់វង្សបានច្រើនជំនាន់។ នៅជាន់ផ្ទាល់ដី និងជាន់ទី១ សុទ្ធតែមានរៀបចំជាបន្ទប់ពហុមុខងារដែលអតិថិជនអាចកែច្នៃជាបន្ទប់ផ្សេងៗដូចជា បន្ទប់ហាត់កីឡា បន្ទប់សម្រាប់មនុស្សចាស់ បន្ទប់ធ្វើការដែលអាចប្រជុំបាន ឬបន្ទប់សម្រាប់កូនៗលោកអ្នកលេងកម្សាន្តបានយ៉ាងមានផាសុកភាព។

អ្វីដែលកាន់តែពិសេសនោះគឺ បន្ទប់មេគ្រួសារត្រូវបានលើកទៅរៀបចំនៅជាន់ទី២ដែលជាជាន់ខ្ពស់ជាងគេនៃគេហដ្ឋាន ស័ក្ដិសមនឹងងារជាមេគ្រួសារនៃភូមិគ្រឹះដ៏ខ្ពង់ខ្ពស់នេះ ដោយប្រើផ្ទៃប្រមាណជា 55% នៃជាន់ទី២តែម្ដង។ មិនតែប៉ុណ្ណោះ បុរី ប៉េង ហួត បានគិតគូរដល់សុវត្ថិភាព និងភាពងាយស្រួលក្នុងការចុះឡើងនៃគេហដ្ឋាននេះដោយបំពាក់ជណ្ដើរយន្តរួចជាស្រេចដើម្បីផ្ដល់ភាពងាយស្រួលដល់សមាជិកគ្រួសារចាស់ៗ និងចំណេញពេលវេលាសម្រាប់សមាជិកគ្រប់គ្នាក្នុងផ្ទះតែម្ដង ព្រមទាំងបង្ហាញពីភាពស៊ីវិល័យនៃការរស់នៅសម័យថ្មីនេះ។

គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ គឺជាគម្រោងលំនៅឋានទំនើបចម្រុះ​លក្ខណៈអេកូធម្មជាតិបែបរ៉ូមែនទិក ផ្សារភ្ជាប់ជាមួយការរចនាខ្លោងទ្វារដែលមានគំនិតច្នៃប្រឌិតខ្ពស់ សួនច្បារធំទូលាយ ស្ពាននៃក្ដីស្រលាញ់ដែលជាអត្តសញ្ញាណនៃគម្រោងផ្ទាល់ ព្រមជាមួយម៉ូដផ្ទះទាន់សម័យច្រើនជម្រើសស័ក្ដិសមសម្រាប់អ្នកដែលស្រលាញ់ការរស់នៅជាមួយបរិស្ថានធម្មជាតិ ស្ងប់ស្ងាត់តែពោរពេញដោយសេចក្ដីសុខរមនា។ គម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ មានប្រភេទផ្ទះច្រើនជម្រើសដូចជា វីឡាកូនកាត់ LV, វីឡាកូនកាត់ LA, វីឡាភ្លោះ, វីឡាព្រីន, វីឡាព្រីន ប៊ី, វីឡាចាស្មីនណា ម៉ូដឺន, វីឡាឃ្វីន, និងវីឡា ឃីង ម៉ាជេស្ទីក ដែលទើបតែបញ្ចូលបន្ថែមដើម្បីបំពេញតម្រូវការអតិថិជនដែលត្រូវការឯកជនភាព កិត្តិយស និងកិត្យានុភាពក្នុងការរស់នៅបែបអភិជន។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញអតិថិជន ការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ឬ ទាក់ទងតាមលេខទូរសព្ទ៖ 098 / 016 / 017 596 789 ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor