សង្គម
ភ្នំពេញ៖ រឿងរ៉ាវរបស់លោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ដែលបានរងការប្ដឹ.ងចោទប្រកាន់ពីម្តាយក្មេក និងស្រ្តីជាប្រពន្ធរបស់លោកថា លោក ម៉ុត ដារ៉ា បានយកកាំ.ភ្លើ..ងភ្ជ..ង់គំ.រា.មបា...ញ់ប្រពន្ធ ប្រើហិ..ង្សាលើប្រ..ពន្ធ និងឈ្នួលបម្រើក្នុងផ្ទះ ពេលនេះបានបញ្ចប់ហើយ ក្រោយមានការយល់ច្រឡំរឿងការនិយាយលើសលស់។
បើតាមលិខិតបំភ្លឺដែលភរិយាបានប ង្ហោះឲ្យដឹងតាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២នេះមានខ្លឹមសារទាំងស្រុងថា៖
«នាងខ្ញុំឈ្មោះ ហេង មួយគា ត្រូវជាភរិយារបស់ លោក ម៉ុត ដារា សូមធ្វើការបំភ្លឺជូនសាធារណៈជនបានជ្រាបលម្អិតអំពីករណីជ.ម្លោះ រវាងនាងខ្ញុំ និងស្វាមី ដែលបានកើតឡើងកាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ ហើយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានជាច្រើន ក្នុងនោះនាងខ្ញុំក៏បានជ្រុលមាត់និយាយលើសលស់នូវពាក្យសម្តីមួយចំនួន ព្រោះតែការខឹ.ងបាំងមុខ។
ចំពោះរឿងពិតប្រាកដនាងខ្ញុំសូមជំរាបជូនដូចតទៅ៖ ដំបូងឡើយពេលស្វាមីនាងខ្ញុំវិលត្រឡប់ពី ធ្វើការវិញក៏មានការប៉ះ.ពារ.ពាក្យសម្ដីមួយចំនួន ពេលនោះស្វាមីនាងខ្ញុំបានចា.ប់ដៃនាងខ្ញុំក្នុងបំណងហៅឡើងទៅបន្ទប់ជាន់លើ ដើម្បីសួរនាំដោ-ះស្រាយគ្នា ប៉ុន្តែនាងខ្ញុំបានបដិសេធ ដែលជាហេតុនាំឲ្យស្វាមីនាងខ្ញុំចា.ប់ច្រ.បា.ច់ដៃ ដើម្បីទាញឡើងទៅលើជានឹងពាក្យសម្ដីប្រ.កែ.កគ្នា ពេលនោះក្នុងអារម្មណ៍នាងខ្ញុំ.ខឹ.ងជាខ្លាំងចំពោះស្វាមីនាងខ្ញុំ ព្រោះតាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមកជាង១០ឆ្នាំមកគាត់មិនដែលប្រព្រឹត្តិអាកប្បកិរិយាបែបនេះមកលើនាងខ្ញុំ និងក្រុមគ្រួសារឡើយ។
នាងខ្ញុំពិតជាពិបាកទទួលនូវទិដ្ឋភាពបែបនេះណាស់ សេចក្ដីខឹងក្រោធរបស់នាងខ្ញុំពេលនោះគឺធ្វើឲ្យអាម្មរណ៍នាងខ្ញុំគិតអ្វីក៏មិនឃើញក្រៅពីខឹ.ងគាត់ឡើយ ហើយរហូតមានពាក្យពេចន៍មួយចំនួនលើសលស់ប្រាសចាកពីការពិត។
ចំណែកពាក្យថាគាត់យកកាំ..ភ្លើ..ងមកគំ..រា.មរកបា..ញ់ស.ម្លា..ប់ ឬវា..យត..ប់ផ្សេងៗនោះគឺពុំមានឡើយ។ គ្រាន់តែគាត់ចា.ប់ច្រ.បា.ច់ដៃដើម្បីនាំនាងខ្ញុំឡើងទៅជាន់លើ តែនាងខ្ញុំមិនព្រមនោះគឺមានពិតប្រាកដមែន អ្វីដែលលើសពីនោះគឺមិនមានទេ។ សូមជម្រាបជូនថា ការបកស្រាយនេះគឺមិនមានការប..ង្ខំ ឬប្រឌិត ដើម្បីគេ.ច.វេ.ស.ពីការពិតនោះទេ ព្រោះនេះគឺជាការពិត ។