សង្គម
លោក ឆេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ បានស្នើសុំលាឈប់ពីអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ខូអិលធីឌីដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់ ម៉ែ រួយ អ្នករកស៊ីអនឡាញដ៏ល្បី នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។
លោក អេង រស្មី ប្រធានរដ្ឋបាលក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ខូអិលធីឌី បានចេញសេចក្ដីជូនដំណឹងមួយ ជម្រាបជូនតំណាងចែកចាយ និងសាធារណៈជន ថា ក្រុមហ៊ុនយល់ព្រមតាមសំណើររបស់លោក ឆេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ តាមការស្នើសុំ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា រាល់សកម្មភាព ឬក៏អាជីវកម្មរបស់លោក ឆេង ប៉េងគុណ មិនមានពាក់ព័ន្ធជាមួយក្រុមហ៊ុនចាប់ពីថ្ងៃពេលផ្សាយជូនដំណឹងនេះតទៅ ហើយការសុំលាឈប់នេះគឺក្រោមហេតុផលថាលោកគ្រូមហាជ័យ ជាប់រវល់ការងារ និងពាណិជ្ជកម្មផ្ទាល់ខ្លួន។