សង្គម
រឿងមួយដែលភ្ញាក់ផ្អើល និងក្រៀមក្រំបំផុត ក្រោយពីបានទទួលដំណឹងថា អតីតតារាសម្ដែងល្បីឈ្មោះ សយ ស្រីលក្ខណ៍ ហៅ ទីម៉ា បានបាត់បង់ជីវិតហើយនៅប្រទេសបារាំងហើយ ។
នេះបើតាមការឱ្យដឹងពីអ្នកនាង ទេព បុទុមបុផល ដែលគេស្គាល់ថា ជាតារាកំប្លែងមួយរូបដែរនោះ បានឲ្យដឹងកាលពីថ្ងៃទី ១៣ ខែមីនាម្សិលមិញនេះ ដែលជាដំណឹងដ៏គួរឲ្យសោកស្ដាយ ចំពោះការបាត់បង់តារាដែលមានទេពកោស្យ និងគួរឲ្យរាប់អានដែលមានអត្តចរិតល្អ។
ជារឿងដែលលឿនបំផុត ដែលអ្នកនាង សយ ស្រីលក្ខណ៍ បានចាកចេញទាំងបែបនេះ ព្រោះអ្នកនាង ទេព បុទុមបុផល ទើបតែបានឆ្លើយឆ្លងគ្នាតាម ខំមិននៅលើហ្វេបុកទៅវិញទៅមក។
អ្នកនាង ទេព បុទុមបុផល បាននិយាយថា៖ «លឿនពេកហើយ (ទីម៉ា)អើយ Comment លេងសើចជាមួយបងរាល់ថ្ងៃសោះ អាណិតណាស់អូនអើយ អូនស្អាត រួសរាយរាក់ទាក់ ស្លូតបូតសុភាពរាបសារ ក្រមិចក្រមើមបងសើចអូនរាល់ថ្ងៃ ឥឡូវបងលែងបានឃើញអូនសម្ដែង លេងសើចឱ្យបងមើលទៀតហើយ។ សូមឱ្យវិញ្ញាណក្ខន្ធរបស់អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ កើតជាតិណាៗសូមឱ្យអូនមានអាយុវែង» ។
ប្រភពខាងលើនេះក៏បានបញ្ជាក់ផងដែរថា អ្នកនាង សយ ស្រីលក្ខណ៍ ឬអ្នកនាង ទីម៉ា បានបាត់បង់ជីវិតដោយសារគាំ.ងបេះ.ដូង ។
សូមជម្រាបជូនថា អតីតតារាសម្ដែងអ្នកនាង ទីម៉ា បានឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំមកហើយ ក្រោយពេលអ្នកនាងចាកចេញទៅរស់នៅប្រទេសឯបារាំង ។ អ្នកនាងសយ ស្រីលក្ខណ៍ មានអនុស្សាវរីយ៍ជាច្រើនជាមួយតារាសម្ដែង ពោលគឺមុនទៅរស់នៅប្រទេសបារាំង ដែលភាពយន្តរបស់អ្នកនាងសម្ដែងគឺជាតួអង្គនាង ក្អុក ក្នុងរឿងពិ..សស្នេហ៍ ដឹកនាំដោយលោក ហ្វៃ សំអាង ៕