សង្គម
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការប.ង្រ្កា ប និងឃា.ត់ម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿង (ម៉ូតូធំ ចំនួន០៤គ្រឿង និងម៉ូតូតូច ចំនួន០១គ្រឿង)
ម៉ូតូទាំង០៥គ្រឿងខាងលើនេះ បានធ្វើឲ្យមានសំឡេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ក្បែរកន្លែងវា យកូនហ្គោល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផា.កពិ.ន័យតាមច្បា.ប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ចទើបប្រគល់ម៉ូតូឲ្យវិញ៕