សង្គម
ខ្សែការពារចំណូលថ្មីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង Clyde O’Connell កីឡាករសញ្ជាតិអៀរឡង់ វ័យ២៣ឆ្នាំ កម្ពស់១.៨២ម៉ែត្ររូបនេះបានធ្វើដំណើរមកដល់ទឹកដីកម្ពុជាទើបតែបាន២១ថ្ងៃប៉ុណ្ណោះ។
កីឡាករសញ្ជាតិអៀរឡង់រូបនេះ បានបង្ហាញខ្លួនបាន១លើកឲ្យព្រះខ័នរាជស្វាយរៀង ក្នុងជំនួបឈ្នះគិរីវង់សុខសែនជ័យ ៣-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ Clyde O’Connell បានចា.ក់សា.ក់ជាអក្សរខ្មែរ ទៀតផងក្នុងនោះមានន័យដូច្នេះថា៖«ខ្ញុំមានសំណាងណាស់ដែលមានម្ដាយស្រលាញ់កូន ជាងស្រលាញ់ខ្លួនឯង នោះហៅថាការស្រលាញ់ដោយគ្មានលក្ខខណ្ឌ»។
ទស្សនាសកម្មភាពហ្វឹកហាត់ និងកិច្ចសម្ភាសន៍ដំបូងរបស់ #4 Clyde O'Connell!!៖