សង្គម
អាម៉ាប៉ាប៉ាញ៉ូស
មហាជននៅក្នុងបណ្ដាញសង្គមជាច្រើនកាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ បាននាំគ្នាសម្ដែងការអាណិត និងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្ត្រីជាជនជាតិបរទេសមួយរូប ដែលបានដើររសាត់អណ្ដែត យកមេឃធ្វើភួយ យកផ្លូវជាផ្ទះ ទាំងជើងមានរ.បួស គួរឲ្យអាណិតបំផុត។
បើតាមអាខោន Kampot Chara Iverson បានជួបនឹងជនបរទេសរូបនេះ បានឲ្យដឹងថា រាល់ថ្ងៃនេះ ស្ត្រីជនបរទេសខាងលើនេះគឺ ជនជាតិអាល្លឺម៉ង់ មិនមានកន្លែងសម្រាប់ស្នាក់នៅនោះទេ ដោយរូបគេបានប្រាប់ឲ្យដឹងថា គេតែងសម្រាកតាមផ្លូវ ជួនកាល សម្រាកនៅក្បែរការ៉ាស់សាំង ឬក៍ធានាគារ។
អាខោនខាងលើបានបន្តឲ្យដឹងថា ៖ គាត់មកពី ប្រទេសអាល្លីម៉ង់ មករស់នៅស្រុកខ្មែរ ២ ឆ្នាំហើយ គាត់បានបាត់ passport និងកាតធានាគាររបស់គាត់ចំនួន ២ កាលពី ២ អាទិត្យមុន។ ឥឡូវនេះ គាត់បានទាក់ទងទៅស្ថានទូតរបស់គាត់រួចហើយ មិនយូរទេឆាប់ៗនេះគាត់នឹងទទួលបាន passport ថ្មី ហើយឪពុករបស់គាត់ នឹងទិញសំបុត្រយន្តហោះ ឲ្យគាត់ត្រលប់ទៅប្រទេសគាត់វិញ។
បើតាមអាខោន ខាត់ វណ្ណះ បានឲ្យដឹងកាលពីយប់មិញថា ៖ «40000៛ មិនច្រើនទេ តែអ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺបានលឺពាក្យគាត់និយាយថា មានលុយទិញទឹកហូប មានបាយញាំហើយយប់នេះ ស្ដាប់រួចចង់ស្រ.ក់ទឹ.កភ្នែ.ក ជើងដំ.បៅដើរមិនចង់រួចហើយ»។
នៅថ្ងៃត្រង់នេះ អាខោនខាងលើបានបន្ថែមព័ត៌មានឲ្យដឹងថា ៖«អគុណបងប្អូនខ្មែរទាំងអស់គ្នាពិតជាមានទឹកចិត្តល្អណាស់ តែពេលនេះបានរកគាត់ឃេីញហេីយក៏បានយកគាត់ទៅព្យា.បាលហេីយដែរ»