សង្គម
កាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានសម្ដែងការសោកស្ដាយជាពន់ពេក ក្រោយទទួលបានព័ត៌មានពីការបាត់បង់ជីវិតរបស់ អតីតតារាសម្ដែងស្រី អ្នកនាង សយ ស្រីលក្ខណ៍ នៅឯប្រទេសបារាំង។
អ្វីដែលកាន់តែរំជួលចិត្តទៀតនោះគឺក្រោយពេលដែលកូនស្រីផ្ទាលរបស់អ្នកនាង បានរៀបរាប់អំពីរឿងរ៉ាវ ក៏ដូចជាអនុស្សាវរីយ៍របស់ម្ដាយមួយចំនួន ស្ដាប់រួចស្ទើរតែទប់ទឹកភ្នែកមិនបានឡើយ។
កញ្ញា ខេលេន ធីតាផេន ដែលអះអាងថា ជាកូនស្រីបង្កើតរបស់អ្នកនាង សយ ស្រីលក្ខណ៍ ហៅទីម៉ា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានប ង្ហោះសំណេរមួយនៅលើបណ្ដាញសង្គមថា៖
«ស្លៀកខោអាវរួមគ្នា ប្រឡែងគ្នា មានរឿងអីនិយាយប្រាប់គ្នាគ្រប់រឿង ចានកែវញ៉ាំរួមគ្នា ម្ដាយសុខចិត្តអត់ឱ្យកូន កូនសុខចិត្តទុកឱ្យម្ដាយ បារម្ភគ្នា នឹកគ្នាគ្រប់ពេល តស៊ូជាមួយគ្នាតាំងពីកូននៅតូច ទីបំផុតក៏ត្រូវឃ្លាតពីទ្រូង ទីបំផុតកូនរស់ដូចជាស្លាប់» ។